មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹក មកពីបណ្ដាខេត្ដចំនួន ៦ សរុប ២,៣៨៤គ្រួសារ ដែលបានមកស្នាក់នៅបណ្ដោះអាសន្ន នៅខេត្ដកំពង់ធំ។ ពិធីសំណេះសំណាលនេះបានប្រព្រឹត្ដទៅនៅពហុកីឡដ្ឋានខេត្ដកំពង់ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។ ក្នុងពិធីសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងការសណ្ដោសប្រណី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន […]