សម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ដែលជាបុត្រីពៅរបស់ព្រះបរមរតនកោដ្ឋ និងព្រះអង្គមា្ចស់ ស៊ីសុវត្ថិ ធម្មិកោ អតីតព្រះលេខាផ្ទាល់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជ្រើសតាំងជាសមាជិកព្រឹទ្ធសភានីតិកាលទី៥ ពីកូតាព្រះបរមរាជវាំង
