សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតជិត២ពាន់គ្រួសារ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង

ឆ្លើយតបតម្រូវការបន្ទាន់ និងដើម្បីរួមចំណែកសម្រួលការលំបាករបស់ប្រជាជនដែលងាយរងគ្រោះបំផុត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុត ១.៩២៥ គ្រួសារ ក្នុងនោះនៅខេត្តក្រចេះចំនួន ៩១០គ្រួសារ និងខេត្តស្ទឹងត្រែងចំនួន ១.០១៥គ្រួសារ។ ពិធីចែកអំណោយខាងលើនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះ ដែលមន្ត្រីទីស្នាក់ការកណ្តាល នឹងអញ្ជើញចុះចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត រស់នៅខេត្តក្រចេះ ចំនួន៩១០គ្រួសារ (ក្នុងនោះស្រុកសំបូរ […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្ដល់ថវិកា១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមមីយ៉ាន់ម៉ា សម្រាប់ជួយសង្រោះពលរដ្ឋដែលរងគ្រោះដោយការរញ្ជួយដី

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្ដល់នូវថវិកា ចំនួន១០ម៉ឺនដុល្លារអាមេរិក ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី ៧.៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។ គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបរិច្ចាគនូវថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិកផងដែរ ដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងនោះក៏បញ្ជូនមន្រ្តីរបស់កម្ពុជា ដើម្បីចូលរួមជួយសង្រ្គោះជនរងគ្រោះដោយគ្រោះរញ្ជួយដីផងដែរ។ […]

សម្តេចតេជោ ហ៊ុន សែន បង្ហើបថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានសុខភាពល្អប្រសើរហើយ

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សុខភាពរបស់ឧត្តមភរិយាសម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធូរស្រាលហើយ ដោយចេញពីមន្ទីរពេទ្យទៅសម្រាកនៅសណ្ឋាគារ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះលើបណ្តាញសង្គមនាល្ងាចថ្ងៃពុធនេះយ៉ាងដូច្នេះថា បើទោះជាសម្តេចតេជោកំពុងប្រឈមជាមួយ និងការបាត់បង់បងប្រុសជាទីគោរពស្រឡាញ់នាពេលដ៏ខ្លីខាងមុខនេះក្តី តែសម្តេចបានទទួលព័ត៌មានថា ភរិយាសម្តេចបានធូរស្រាល។  សម្តេចតេជោបានបញ្ជាក់ថា ព្រឹកមុិញគ្រូពេទ្យបានឲ្យភរិយាសម្តេចចេញពីមន្ទីរពេទ្យទៅសម្រាកនៅសណ្ឋាគារ និងត្រឡប់ទៅកាន់មន្ទីរពេទ្យវិញនៅថ្ងៃទី២៩ មីនា ដើម្បីពិនិត្យសាជាថ្មី។  សម្តេចសរសេរបន្ថែមថា […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធស្លាកឧទ្យានកាកបាទក្រហមកម្ពុជា និងដាំដើមឈើ ក្នុងភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសម្ពោធស្លាកឧទ្យានកាកបាទក្រហមកម្ពុជា នៅក្នុងភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។ បន្ទាប់ពីសម្ពោធជាផ្លូវការរួចរាល់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូ អាជ្ញាធរមូលដ្ឋាន និងយុវជនកាកបាទក្រហមកម្ពុជា ដាំដើមឈើជាច្រើនប្រភេទ ក្នុងនោះមានប្រភេទដើមនាងនួន, ដើមក្រញូង, និងដើមបេងជាដើមនៅក្នុងដើមឧទ្យានខាងលើនេះ។ […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ២០លានរៀល ដល់​តារាកំប្លែង នាយ តាក់ស៊ី ដែលកំពុងសម្រាកព្យាបាលជំងឺ

អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្ទាប់ពីបានដំណឹងថា តារាកំប្លែង នាយ តាក់ស៊ី កំពុងសម្រាកព្យាបាលជំងឺប្រចាំកាយធ្ងន់ធ្ងរ និងជួបប្រទះបញ្ហាជីវភាពផងនោះ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌រួមមាន ថវិកា ២០លានរៀល […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលគាល់ហ្លួងម៉ែថ្វាយរបាយការណ៍ការងារកាកបាទក្រហមកម្ពុជា

នៅវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជានុញ្ញាតដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ និងទូលថ្វាយរបាយការណ៍ ស្តីពីកិច្ចការចំពោះមុខដ៏មានសារៈសំខាន់ចំនួន ២ របស់កាកបាទក្រហមកម្ពុជា ដែលព្រះរាជសវនាការនេះប្រព្រឹត្តទៅនៅព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង

5
Promotion