សម្ដេចក្រឡាហោម ស ខេង រំលឹកមន្ត្រីរាជការ និងកងកម្លាំង មិនត្រូវប្រើឯកសណ្ឋានការងារ ឬសម្ភារៈថវិការដ្ឋ ចូលរួមឃោសនាបោះឆ្នោតឡើយ

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានរំលឹកដាស់តឿនឱ្យមន្ត្រីរាជការ កងកម្លាំងនគរបាលជាតិ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុម ការងារគណបក្ស ដែលចូលរួមក្នុងសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្ស ក្នុងពេលម៉ោងថ្ងៃបំពេញការងារ ត្រូវសុំច្បាប់ឈប់សម្រាកពីការងារតាមការកំណត់ និងមិនត្រូវប្រើប្រាស់ឯកសណ្ឋានការងារ យានយន្ត មធ្យោបាយ សម្ភារ ថវិកា របស់រដ្ឋ ចូលរួមក្នុងសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនោះឡើយ។ ការរំលឹករបស់សម្ដេចក្រឡាហោម ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គ.២៧ […]

សម្ដេចក្រឡាហោម ស ខេង ណែនាំ​ឲ្យ​ចូលរួមបង្ការទប់ស្កាត់រាល់សកម្មភាពប៉ុនប៉ងបំផ្លាញដំណើរការបោះឆ្នោត និងសន្លឹកឆ្នោត

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា​ បានលេីកឡេីងថា​ នៅផ្ទៃក្នុងប្រទេស ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិ មួយចំនួន នៅតែបន្តរិះរកគ្រប់វិធី ប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គមដើម្បីឈានទៅផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតនិងប្រើប្រាស់គ្រប់ល្បិចកល ដើម្បីរារាំងដល់ដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ។​ សម្តេច​មានប្រសាសន៍​បែបនេះ​ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គ.២៧ ចំនួន​ ៣ ៨០៤នាក់​ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ​ នៅវិមាន៧មករា […]

សម្ដេចក្រឡាហោម អះអះអាងថា ការវិសោធនកម្មច្បាប់ បោះឆ្នោតនឹងក្លាយជាមូលដ្ឋានគតិយុត្តិមួយដ៏រឹងមាំក្នុងការលើក ស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ

នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនានេះ សេចក្ដីព្រាងវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត រួម មានច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ត្រូវរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់នេះទាំងស្រុង ដោយសំឡេង១១១ លើ១១១សំឡេង។

សម្តេចក្រឡាហោម ស ខេង៖ ពលិកម្មរបស់និវត្តជន និងអតីតយុទ្ធជន បានធ្វើឲ្យអ្នកជំនាន់ក្រោយចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្ត

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន អតីតយុទ្ធជន ថ្នាក់ដឹកនាំសង្កាត់ និងភូមិ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ សម្តេចក្រឡាហោមបានគូសបញ្ជាក់អំពីគុណបំណាច់នៃការរួមចំណែករបស់និវត្តជន និងអតីតយុទ្ធជនក្នុងស្រុកឯភ្នំ ដែលតស៊ូធ្វើពលិកម្មក្នុងគ្រប់សម័យកាល ដើម្បីបុព្វហេតុសន្តិភាព ស្ថេរភាព ការបង្រួបបង្រួម […]

សម្ដេចក្រឡាហោម ស ខេង៖ ការងារចុះជួយមូលដ្ឋានជារូបមន្តធ្វើការរបស់កម្ពុជាដ៏មានប្រយោជន៍ និងត្រូវតែបន្តសម្រាប់អាណត្តិខាងមុខ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់ទុកការចុះជួយមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាល

សម្ដេចក្រឡាហោម ស ខេង ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។ សម្ដេចក្រឡាហោម ស ខេង ជាអ្នកនយោបាយចាស់ទុំមួយរូប​ក្នុងចំណោមឥស្សរជននយោបាយក្នុងគណបក្សប្រជាជនកម្ពុជា។ សម្តេច ស ខេង កើតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៥១ ក្នុងភូមអណ្តូងស្អាត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ […]

អគារក្រសួងមហាផ្ទៃដែលធំជាងគេ តម្លៃ៦០លានដុល្លារគ្រោងបញ្ចប់ការដ្ឋានចុងខែមិថុនានេះហើយ

ដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ គិតមកដល់ពេលនេះសម្រេចបានចំនួន៨៥ភាគរយហើយ គ្រោងនឹងបញ្ចប់ការដ្ឋានសាងសង់នាអំឡុងចុងខែមិថុនា

សម្តេចក្រឡាហោម ស ខេង អះអាងថា បញ្ហាពលរដ្ឋយកអត្តសញ្ញាណប័ណ្ណទៅបញ្ចាំ ខ្ចីប្រាក់ នឹងលែងមានតទៅទៀត

ករណីយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅប្រើប្រាស់ខុសគោលដៅ ដូចជា យកទៅបញ្ចាំជាមួយមីក្រូហិរញ្ញវត្ថុ និងខ្ចីប្រាក់ក្រៅប្រព័ន្ធជាដើម សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បញ្ហានេះនឹងលែងមានតទៅទៀត បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ។ សម្តេចក្រឡាហោមបានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យផលទ្ធផលការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ។ សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម […]

រយៈពេល១២ឆ្នាំ ផ្តល់អត្តសញ្ញាណប័ណ្ណ​សញ្ញាតិ​ខ្មែរ ជូនពល​រដ្ឋ​គ្រប់​អាយុ​១៥​ឆ្នាំ ​សរុប​ជាង ១២លាន​ទិន្នន័យ 

លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា បានលើកឡើងថា អំឡុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពល ភាពប្រើប្រាស់ប្រមាណ ១.៧២៧.០៩៤សន្លឹក ខណៈការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំឡើងគិតចាប់ ពីឆ្នាំ២០១២ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានចំនួនសរុប ១២.៧៩៣.៦៧៩ ទិន្នន័យ។ 

ជីវិត​នយោបាយ​របស់អ្នកប្រឆាំង​មួយចំនួន អាចនឹងត្រូវបញ្ចប់ ប្រសិនបើច្បាប់ថ្មីស្ដីពីការ​បោះឆ្នោត លេចរូបរាងឡើង ​

កាលពីព្រឹថ្ងៃទី១៣ ខែមិថុនា ក្នុងពេលចុះជួប​ជាមួយកម្មករ​កម្មការិនីជិត​២ម៉ឺននាក់​ សម្ដេច​តេជោក៏បានមា​ន​ប្រសា​ន៍​​ផងដែរថា​ អ្នកដែល​កំពុងធ្វើយុទ្ធនាការ​មិនទៅបោះឆ្នោត​ សូមធ្វើបន្តទៀត​ចុះ ក្នុងពេល​ដែលច្បាប់​ថ្មី​ស្ដី​ពី​ការ​បោះឆ្នោត​​នឹង​ត្រូវចេញ​នៅពេលឆាប់ៗ​នេះ ដែលនឹង​ដកសិទ្ធិអ្នកមិនទៅបោះឆ្នោត​ដោយមិនឱ្យ​ឈរ​ឈ្មោះ​​​ឱ្យគេ​បោះឆ្នោតនៅអាណត្តិក្រោយៗដែរ ។

5
Promotion