“សម្រាប់កម្ពុជាយើង ខ្ញុំសុំឲ្យបងប្អូនប្រជាពលរដ្ឋយើងជួយគាំទ្រទៅដល់ផលិតផលកសិកម្ម ផលិតផលក្នុងស្រុករបស់យើង” នេះជាការថ្លែងសារអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យកសិកម្ម។ គួរឲ្យដឹងថា ការផលិតក្នុងស្រុកមានការកើនឡើង ឬថយចុះគឺអាស្រ័យលើការគាំទ្ររបស់អ្នកប្រើប្រាស់ ព្រោះអ្នកប្រើប្រាស់ជាដង្ហើមសម្រាប់ទ្រទ្រង់នូវប្រតិបត្តិការនានា។ មួយវិញទៀត ការគាំទ្រផលិតផលក្នុងស្រុកកើនឡើង ជាសញ្ញាណមួយបង្ហាញពីភាពវិជ្ជមាននៃការកើនឡើងអ្នកផលិតក្នុងស្រុក និងកាត់បន្ថយការនាំចូលផងដែរ។ មិនតែប៉ុណ្ណោះ ខ្មែរគាំទ្រផលិតផលរបស់ខ្មែរ នឹងធ្វើឱ្យការផលិតក្នុងស្រុកកាន់តែមានកំណើន កាន់តែមានគុណភាព […]
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល មិនដើរចេញពីវិស័យកសិកម្មនោះទេ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ បញ្ជាក់ឱ្យឃើញថា យើងមិនដើរចេញពីវិស័យកសិកម្មនោះទេ តែយើងពង្រឹងបន្ថែម និងជួយបន្ថែមទៀតទៅដល់កសិករ។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យកសិកម្ម។ កម្មវិធីនយោបាយចំនួន ៣ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលត្រូវប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ រួមមាន៖ […]
សុទ្ធតែកំពូលតារាចម្រៀងប្រកាសគាំទ្រប្រសាសន៍សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រកាសឱ្យអនុវត្ត «កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត» និង «កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ »
សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានប្រកាសឱ្យអនុវត្ត «កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត»
ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសលុបបំបាត់ចោលឲ្យអស់ការ «ជ្រុលនិយម» ទាំងនៅក្នុងសាសនា ឬនយោបាយ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ការជ្រុលនិយម មិនថាទាំងនៅក្នុងសាសនា ឬនយោបាយត្រូវលុបបំបាត់ និងបំផ្លាញចោលឲ្យអស់ ព្រោះវាធ្វើឲ្យបែកបាក់សាមគ្គីនៅក្នុងសង្គមជាតិ ដែលជាកត្តាបំផ្លាញនូវសុខសន្តិភាព។ សម្តេចធិបតីបានគូសបញ្ជាក់ថា សង្គ្រាមចាំបាច់កើតឡើងគ្រាន់តែដោយសារអាវុធនោះទេ អ្វីដែលកើតឡើងមុនគេគឺជម្លោះនៅក្នុងចិត្តប្រជាពលរដ្ឋ កាន់ប្រកាន់ ការរើសអើង ការលាបពណ៌គ្នា ការញុះញង់ឲ្យស្អប់ជនជាតិនេះ សាសនានោះ ជាកត្តាធ្វើឲ្យមនុស្សស្អប់គ្នា ឈានទៅការបង្កើតទៅជាសង្គ្រាម។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅកម្ពុជា មិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ
«យើងអាចនិយាយបានដោយមោទនភាពថា នៅកម្ពុជា មិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ។ ពិតណាស់នៅក្នុងព្រះពុទ្ធសាសនាយើងមាននិកាយខុសគ្នា នៅក្នុងសាសនាឥស្លាមក៏មាននិកាយខុសគ្នា គ្រឹស្តសាសនាក៏មាននិកាយខុសគ្នា ប៉ុន្តែមិនមានការប្រតិបត្តិជ្រុលនិយមដែលធ្វើឲ្យមានជម្លោះនៅក្នុងសាសនាតែមួយ ឬរវាងសាសនានៅកម្ពុជានោះទេ»។ នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញស្រោចស្រពសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ ដែលពីធីនេះប្រារពឡើងនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ យ៉ាងណាមិញ សម្តេចធិបតីនាយករដ្ឋមន្ត្រី អំពាវនាវឲ្យមានការចូលរួមទប់ស្គាត់មិនឲ្យមានកើតមាននៅលើទឹកដីកម្ពុជា នូវការប្រកាន់គោលជំហររើសអើង […]
ប្រមុខរាជរដ្ឋាភិបាល គាំទ្រផែនការវិនិយោគឲ្យខេត្តសៀមរាប ក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងនៅកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ពង្រីកផែនការវិនិយោគនៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីឱ្យខេត្តនេះក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងនៅកម្ពុជា។ សម្តេចធិបតីបានលើកឡើងបែបនេះ ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុង ”ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” ដែលកំពុងប្រព្រឹត្តទៅស្របពេលដែលឆ្នាំ២០២៣ នេះ គឺជាខួបលើកទី៦៥ នៃចំណងការទូតកម្ពុជា-ចិន និងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ។ សម្តេចធិបតី បានបញ្ជាក់ទៀតថា […]
នាយករដ្ឋមន្ត្រីជឿថា ព្រលានយន្តហោះសៀមរាបអង្គរថ្មី នឹងនៅកណ្តាលក្រុងនាពេលឆាប់ៗខាងមុខ
ព្រលានយន្តហោះសៀមរាបអង្គរបច្ចុប្បន្ន ពិតណាស់នៅឆ្ងាយបន្តិចពីក្រុង ប៉ុន្តែ ខ្ញុំជឿថាក្នុងរង្វង់១០ ២០ឆ្នាំទៀត ទីក្រុងសៀមរាបនឹងរីក ទៅខាងថ្មពួក ដូច្នេះចង់ឬមិនចង់ ព្រលានយន្តហោះនេះនឹងនៅកណ្តាលក្រុងនាពេលឆាប់ៗខាងមុខ។ នេះជាប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)» នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ឈរលើនិមិត្តរូបពីរ គឺការអភិរក្ស និងការអភិវឌ្ឍ
សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ គឺជាការតភ្ជាប់ពីខេត្តសៀមរាបទៅកាន់ពិភពលោក។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីក្រុងសៀមរាប គឺដោយឈរលើចក្ខុវិស័យវែងឆ្ងាយចំនួនពីរ របស់សម្ដេចតេជោ ហ៊ុន សែន នោះគឺទី១. ការអភិរក្ស និងទី២. ការអភិវឌ្ឍ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែពនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International […]
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport”។ កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួម។ ការណ៍នេះ នឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ។ ផ្លូវអាកាស គឺជាអាទិភាពគន្លឹះទី២ “មនុស្ស […]
នាយករដ្ឋមន្ត្រី៖ រាល់ការអភិវឌ្ឍថ្មីត្រូវគិតគូរចែកតំបន់រស់នៅ អាជីវកម្ម និងកម្សាន្តឲ្យដាច់ៗពីគ្នា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឱ្យមានការសិក្សារៀបចំភូមិសាស្ត្ររាជធានីភ្នំពេញ ដោយរៀបចំជាតំបន់បៃតង តំបន់អាជីវកម្ម និងតំបន់កម្សាន្តសប្បាយដាច់ៗពីគ្នា។ ត្រង់ចំណុចនេះ សម្តេចធិបតី ណែនាំឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សិក្សារៀបចំជាពិសេសតំបន់អភិវឌ្ឍថ្មី ក្រុងរណប ដោយចែកជា (Zone) តំបន់សម្រាប់រស់នៅ កុំមានការរំខានពីកន្លែងផឹកស៊ី ក្លិបកម្សាន្ត តំបន់អាជីវកម្ម ផ្សារម៉ាត ២៤ម៉ោងជាដើម។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៥ […]

