សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្តចំពោះភាពល្អប្រសើរនៃទំនាក់ទំនង ប៉ាគីស្ថាន និងកម្ពុជា ហើយឯកឧត្តមបានលើកឡើងថា វឌ្ឍនភាពនេះរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ […]
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រជាកសិករបញ្ចេញមតិ លើតម្លៃកសិផល មិនមែនជារឿងខុសឆ្គងនោះឡើយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ បានលើកឡើងថា ការដែលប្រជាកសិករ គាត់បញ្ចេញមតិ តាមបណ្ដាញសង្គម Facebook ឬក៏តាមរយៈអ្វីផ្សេង លើតម្លៃកសិផល វាមិនមែនជារឿងខុសឆ្គងនោះឡើយ។ បន្ថែមពីនោះទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល គាំទ្រជានិច្ច ការលើកពីបញ្ហារបស់កសិករ ហើយរាជរដ្ឋាភិបាលតែងចុះដោះស្រាយ រាល់បញ្ហាប្រជាកសិករ។ […]
រាជរដ្ឋាភិបាល បានដាក់ចេញវិធានការចំនួន២ ដើម្បីជួយដល់ការគ្រប់គ្រងតម្លៃស្រូវ
គ្មានឡើយភាពព្រងើយកន្តើយ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះបញ្ហានៅក្នុងវិស័យកសិកម្ម ជាពិសេសនៅពេលដែលកសិករជួបប្រទះបញ្ហាប្រឈមនានា ដូចជាបញ្ហាតម្លៃកសិផលជាដើម។ ជាក់ស្តែង ដើម្បីជួយដល់ការគ្រប់គ្រងតម្លៃស្រូវ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញវិធានការចំនួន២។ នៅក្នុងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចបវរធិបតី […]
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ វិស័យកសិកម្ម នៅតែជាអាទិភាពសម្រាប់រាជរដ្ឋាភិបាលកម្ពុជា និងមិននៅស្ងៀមចំពោះបញ្ហារបស់កសិករឡើយ
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសជាសាធារណៈដោយបន្ដតម្កល់ «វិស័យកសិកម្ម» នៅតែជាវិស័យអាទិភាពខ្ពស់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ។ ឆ្លើយតបចំពោះក្ដីកង្វល់ ក៏ដូចជាបញ្ហាប្រឈមមួយរយៈពេលចុងក្រោយនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ត្បិតតែសម្ដេចមិនប្រកាសជាសាធារណៈក៏ពិតមែន ប៉ុន្ដែសម្ដេចបានតាមដានជាប់ជាប្រចាំ […]
ពលរដ្ឋជាង ១ពាន់នាក់នៅខណ្ឌដង្កោ ទទួលបានការពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យTYDA
ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួន ១,៧៩២នាក់ បានទទួលការពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃ ពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ ។ លោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ បានមានប្រសាសន៍ថា តាំងនាមតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ថវិកាឧបត្ថម្ភ ៤០លានរៀលក្នុងមួយគ្រួសារ ដល់គ្រួសារសពមន្ត្រីដោះមីនពលីពីររូបនៅខេត្តឧត្តរមានជ័យ
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ឯកឧត្តមមែ ស៊ីថន ជំនួយការផ្ទាល់របស់សម្តេច នាំយកសារលិខិតចូលរួមរំលែកមរណទុក្ខ និងថវិកាឧបត្ថម្ភគ្រួសារសព ៤០លានរៀលក្នុងមួយគ្រួសារជូនដល់គ្រួសារនៃសព លោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ជាកងកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់មីនតោន អំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង […]
ឯកឧត្តម ឃ្លាំង ហួត អះអាងថា មិនដែលស្គាល់ និងមិនមានទំនាក់ទំនងជាមួយបុគ្គល លី រតនរស្មី នោះឡើយ
ខណៈដែលមានការប្រឌិតព័ត៌មានក្លែងក្លាយផ្សាយឈ្មោះនិងរូបភាពសង្ស័យថាពាក់ព័ន្ធជាមួយឈ្មោះ លី រតនរស្មី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានប្រកាសថា មិនដែលស្គាល់ និងមិនដែលមានអ្វីពាក់ព័ន្ធសូម្បីតែបន្តិចជាមួយឈ្មោះ លី រតនរស្មី នោះឡើយ ។ ដោយឡែកចំពោះករណីថាសំឡេងបែកធ្លាយនោះ ឯកឧត្តម ឃ្លាំង ហួត បានអះអាងថា សំឡេងនោះមិនមែនជាសំឡេងពិតរបស់សម្តេចតេជោហ៊ុនសែនទេ គឺជាសំឡេងដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតAIប៉ុណ្ណោះ ។ […]
កូនប្រុសរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសមួយបន្ថែមទៀត ពីការប្រឡងវិញ្ញាសាគណិតវិទ្យា
ចៅប្រុសរបស់សម្តេចតេជោ ហ៊ុន សែន និងជាកូនប្រុសពៅរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ ទើបទទួលបានមេដាយមាសគ្រឿងថែមទៀត ពីការប្រឡងវិញ្ញាសាគណិតវិទ្យា Angkor Mathematics Competition (AMC)។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត […]
ការងារអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ សម្រេចបានប្រមាណ ៦៤%ហើយ
ការងារអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលហិរញ្ញប្បទានសម្ប ទានពីសាធារណរដ្ឋកូរ៉េសម្រេចបានប្រមាណ ៦៤% ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៦ខាងមុខ។ នេះបើតាមការឲ្យដឹង ពីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ បើតាមក្រសួងធនធានទឹក និងឧតុនិយម ត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារសម្រេចបានគឺ ៦៤,០២% លើផែនការ ៥២,៧៣% ក្នុងនោះ ទី១)ការងារស្តារអាងទឹករួមមាន៖ […]
រាជរដ្ឋាភិបាល គ្រោងបន្តស្ថាបនាផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដនានា ក្នុងតំបន់ដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន នៅភូមិដងក្តា ខេត្តកំពង់ធំ
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះពិនិត្យខ្សែផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ដែលគ្រោងស្ថាបនាដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងឳកាសនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា , […]

