កម្ពុជា បានរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ“ពានរង្វាន់សម្តេចបវរធិបតី” លើកទី១ ឆ្នាំ២០២៤ ដោយបានប្រារព្ធពិធីបើកជាផ្លូវការ នៅវិមានពហុកីឡដ្ឋានជាតិ អូឡាំពិក នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។ កីឡាករ កីឡាការិនី និងគ្រូបង្វឹក សរុបចំនួនជិត៥០០នាក់ បានចុះឈ្មោះចូលរួម និងប្រកួតគ្នាលើវិញ្ញាសាសម្តែង និងប្រយុទ្ធ។ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មការ ចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ បានគូសបញ្ជាក់ថា […]
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី
តបតាមការអញ្ជើញរបស់ ឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមពិធីចូលកាន់តំណែងរបស់ ឯកឧត្តម ប្រ៉ាបូវ៉ូ ស៊ូប៊ីយ៉ាតូ Prabowo Subianto ជាប្រធានាធិបតីថ្មី និង ឯកឧត្តម Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២០ […]
ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ កោតសរសើរសម្ដេចបវរធិបតីជានាយករដ្ឋមន្ត្រី វ័យក្មេង សកម្ម និងជាបញ្ញវន្ត
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ស៊ិនឡៈវង្ស ឃុតផៃធូន ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ នៅក្នុងជំនួប ឯកឧត្តមស៊ិនឡៈវង្ស ឃុតផៃធូន បានអបអរសាទរចំពោះការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតី ដែលជានាយករដ្ឋមន្ត្រីវ័យក្មេង សកម្ម […]
ឯកឧត្តម គួច ចំរើន ណែនាំកីឡាករចំណុះទូកគោរពវិន័យនៅពេលប្រកួត
រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីប្រណាំងទូក នៅលើដងទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ២គឺចាប់ពីថ្ងៃទី១៧-១៨តុលា ឆ្នាំ២០២៤ ។ ក្នុងពិធីជួបសំណេះសំណាល ជាមួយកីឡាករចំណុះទូក នៅថ្ងៃទី១៧ តុលា ឆ្នាំ២០២៤នេះ អភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន បានណែនាំក្រុមកីឡាចំណុះទូកទាំងអស់ ត្រូវយកចិត្តទុកដាក់ គោរពវិន័យ ពេលប្រកួតឲ្យបានម៉ឹងម៉ាត់ តាមគោលការណ៍របស់ខេត្ត ដើម្បីឲ្យការប្រកួតទទួលបានជោគជ័យល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តម […]
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ជាថ្មីថា មន្ត្រីនគរបាលដែលមានក្បាលពោះធំ គឺហាមមិនឱ្យចេញទៅបំពេញការងារខាងក្រៅ
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ឡើងវិញជាថ្មីនៅយប់ថ្ងៃទី១៦ តុលា ថា ចំពោះកងកម្លាំងនគរបាលដែលមានក្បាលពោះធំ គឺហាមមិនឱ្យចេញទៅបំពេញការងារខាងក្រៅ តាមទីសាធារណៈ ចុះបង្ក្រាប ដាច់ខាត តែត្រូវបំពេញការងារក្នុងការិយាល័យ។ ឯកឧត្ដមអភិសន្តិបណ្ឌិត សង្កត់ធ្ងន់ ប្រសិនបើចង់ចេញបំពេញការងារនៅខាងក្រៅចុះបង្រ្កាប ប្រតិបត្តិការ ត្រូវសម្រកក្បាលពោះជាមុនសិន។ អត្ថបទ៖ ពុទ្ធិកា
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំ និងលើកទឹកចិត្តដល់កីឡាករកីឡាការិនីខ្មែរ ចូលរួមបំផុសក្បាច់គុនចម្រុះបុរាណខ្មែរឱ្យបានទូលំទូលាយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានជួបសំណេះសំណាលក្រៅផ្លូវការជាមួយកីឡាករ កីឡាការិនីគុនខ្មែរ មុនការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចបវរធិបតី” ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) ខាងមុខនេះ ដោយមាន កីឡាយុទ្ធគុនខ្មែរបុរាណគ្រប់ទម្រង់ ទាំងប្រដាល់គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម គុនចម្រុះ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក អាជ្ញាកណ្តាល និងកីឡាករ ដែលត្រៀមចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក អាជ្ញាកណ្តាល និងកីឡាករ កីឡាការិនី ដែលនឹងចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” លើកទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។ គួរបញ្ជាក់ថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ។ ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណនេះ […]
ក្រោយជួបសម្តេចបវរធិបតី ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិក ចាប់អារម្មណ៍ចំពោះទីផ្សារកម្ពុជា
សម្តេចបវរធិបតីត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធានផ្នែកលក់តំបន់អាស៊ី-អាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់ របស់ក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោក Julien Nargeot […]
ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជានុញ្ញាត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចូលក្រាបបង្គំគាល់
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយព្រះពរ ក្នុងឱកាសព្រះរាជពិធីគម្រប់ ២០ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង […]
រាជរដ្ឋាភិបាល ដាក់ឲ្យចរាចរក្រដាសប្រាក់ប្រភេទថ្មី«២០០០០០រៀល»
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី២០០០០០រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។ នេះបើយោងតាមអនុក្រឹត្យរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានប្រកាសផ្សាយជាសាធារណៈនូវលក្ខណៈ សម្គាល់នៃធនប័ត្រអនុស្សាវរីយ៍នេះ មានដូចខាងក្រោម៖ ក- លក្ខណៈទូទៅ ៖ ខ- ផ្ទៃខាងមុខ៖ គ- ផ្ទៃខាងខ្នង […]

