ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា សម្ដេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានការពារទឹកដី ដោយយកជីវិតជាដើមទុន តាំងពីសម័យរំដោះរបបខ្មែរក្រហម រហូតដល់សម័យសន្តិភាព ។ ភ្ជាប់ជាមួយនឹងការលើកឡើងបែបនេះ ឯកឧត្តម ក៏បានបង្ហាញវីដេអូជិត២នាទី នៅក្នុងមហាសន្និបាតវិសាមញ្ញរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ កាលពីឆ្នាំ២០១១ ផងដែរ។ វីដេអូនោះ បានបង្ហាញថា សម្តេចតេជោ ហ៊ុន សែន […]
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសេីររដ្ឋបាលខេត្តកំពត ដែលបានសាងសង់នាឡិកាធំ រួមចំណែកលេីកកម្ពស់វិស័យទេសចរណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសេីររដ្ឋបាលខេត្តកំពត លើកិច្ចខិតខំប្រឹងប្រែងសាងសង់នាឡិកាធំ ដែលជាសមិទ្ធផលថ្មី រួមចំណែកក្នុងការលេីកកម្ពស់ទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក ហើយបន្ថែមជាជម្រេីសសម្រាប់មហាជនអញ្ជេីញទៅទស្សនា។ លើបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសរសេរក្នុងខ្លឹមសារអំពាវនាវថា៖ “សូមបងប្អូន អ៊ំពូមីង តាយាយ រីករាយកំសាន្តជាមួយនឹងសមិទ្ធផលថ្មី ព្រមទាំងទីកន្លែងទេសចរណ៍ជាច្រេីនទៅទឹកដីខេត្តកំពត ក៏ដូចជាខេត្តជាប់សមុទ្រទាំងបួនរបស់យេីងផងដែរ។” សម្តេចធិបតី បានចាត់ទុកសមិទ្ធផលថ្មីនៅក្រុងកំពត […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលយកបញ្ហា និងសំណូមពរផ្សេងៗ ដើម្បីជួយលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំសមាគមភាពយន្ត កម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សា ដែលមានការសម្របសម្រួលដោយ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។ នៅក្នុងជំនួបនេះ សម្ដេចធិបតីបានសម្ដែងការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍជំរុញបណ្ដុះបណ្ដាលទៅលើវិស័យភាពយន្ត។ សម្ដេចនាយករដ្ឋមន្ត្រី បានកត់សម្គាល់នឹងទទួលយកនៅផលលំបាករបស់ផលិតករភាពយន្តដើម្បីពិនិត្យនឹងដោះស្រាយ លើការអនុគ្រោះពន្ធបន្ថែម ដើម្បីសម្រួលឲ្យវិស័យភាពយន្តអាចបន្តងើបឈរ ក្រោយផលប៉ះពាល់ដោយសារការរាលដាលវីរុសកូវីដ១៩ និងបញ្ហាផ្សេងៗ ដែលជាឧបសគ្គដែលធ្វើឱ្យវិស័យភាពយន្តប្រឈមនិងបញ្ហា។ លោក ឆាយ […]
ម្ចាស់ហាង Nisset Cafe បញ្ចុះតម្លៃសម្រាប់អតិថិជន ដោយគ្រាន់តែបង្ហាញរូបភាពការចូលរួមជាមួយ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការកោតសរសេីរ ចំពោះម្ចាស់ហាង Nisset Cafe ដែលបានផ្តល់ការបញ្ចុះតម្លៃសម្រាប់អតិថិជនរបស់ខ្លួន
ត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ទទួលបានថវិកាចំនួនជិត១១លានដុល្លារ ពីសប្បុរសជនប្រមាណជាង១៨ម៉ឺននាក់
គិតត្រឹមម៉ោង៨យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ យុទ្ធនាការជាតិនិយម ដើម្បីចូលរួមមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ទទួលបានថវិកាពីសប្បុរសជនចំនួនជិត១១លានដុល្លារ ជាមួយនឹងសប្បុរសជនប្រមាណជាង១៨ម៉ឺននាក់ ខណៈចំនួនថវិកា និងចំនួនសប្បុរសជន នឹងកើនឡើងជាបន្តបន្ទាប់ទៀត។ នេះបើតាមតួលេខទទួលបានពី មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ យុទ្ធនាការជាតិនិយមមួយនេះ ទទួលបានការគាំទ្រយ៉ាងសម្បើម ពីប្រជាពលរដ្ឋទូទាំងប្រទេស ដែលរឿងប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ។ ស្របពេលដែលប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសបានចូលរួមបរិច្ចាគក្នុងមូលនិធិនេះ ប្រៀបដូចទឹកបាក់ទំនប់ មានក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសបែរជាចោទប្រកាន់រាជរដ្ឋាភិបាលថា អស់ថវិកា […]
រាជរដ្ឋាភិបាល បង្កើតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចំណុះក្រោមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
រាជរដ្ឋាភិបាល បានសម្រេចបង្កើតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ថ្នាក់ស្មើនាយកដ្ឋានចំណុះ អគ្គនាយកដ្ឋានប្រតិបត្តិការនិងសេវាកម្មនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ នេះបើយោងតាមអនុក្រឹត្យដែលចុះហត្ថលេខា ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ បើតាមអនុក្រឹត្យ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវមានភារកិច្ច ដូចជា ជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការសម្របសម្រួលកិច្ចប្រតិបត្តិការនិងអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិ, សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីធានាសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងនិងជុំវិញអាកាសយានដ្ឋានអន្តរជាតិ ,និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច […]
រាជរដ្ឋាភិបាល សម្រេចបង្កើតក្រុងកំពង់សោម ដោយកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់
រាជរដ្ឋាភិបាល បានសម្រេចបង្កើត ក្រុងកំពង់សោម ក្នុងខេត្តព្រះសីហនុ ដោយកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់។ ឃុំទាំង៥នោះរួមមាន គឺ ឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។ បើតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ សីហា ២០២៤ បានកំណត់ក្រុងកំពង់សោម មានសង្កាត់ចំនួន៥ គឺ សង្កាត់រាម សង្កាត់បិតត្រាំង […]
សម្តេចតេជោ សង្ឃឹមថា នាយករដ្ឋមន្រី្តនឹងជូនលិខិតថ្លែងអំណរគុណជូនគ្រប់បងប្អូនដែលបានបរិច្ចាគរាប់តាំងពី ១០០រៀលឡើងទៅ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បង្ហាញការភ្ញាក់ផ្អើល និងសប្បាយរីករាយយ៉ាងខ្លាំងដោយបានទទួលដំណឹងថា មូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
តាបូរណ៍៖ មូលនិធិហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែនទទួលបានការគាំទ្រដែលមិនធ្លាប់មានពីមុនមក
“មូលនិធិហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន” ដែលត្រូវបានស្នើឡើងថ្មីៗ បានឃើញការកើនឡើងយ៉ាងខ្លាំងនៃការគាំទ្រ ដោយទទួលបានមតិយោបល់ពីប្រជាពលរដ្ឋជាង ១លាននាក់ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងបន្ទាប់ពីការប្រកាសរបស់ខ្លួន។ការឆ្លើយតបដ៏គួរឱ្យកត់សម្គាល់នេះឆ្លុះបញ្ចាំងពីការរួមបញ្ចូលគ្នានៃមោទនភាពជាតិ និងទំនុកចិត្តលើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច និងការការពារផលប្រយោជន៍ជាតិ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន ដែលជារឿយៗត្រូវបានកំណត់លក្ខណៈដោយសម្ភារៈបរិក្ខារដែលមិនបានរក្សាទុក និងលទ្ធភាពប្រើប្រាស់ធនធានមានកម្រិត។ ក្រុមអ្នកគាំទ្របានសម្តែងនូវអារម្មណ៍ជាតិនិយមយ៉ាងខ្លាំង ដោយលើកឡើងថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ទាំងនេះមិនត្រឹមតែលើកកំពស់ជីវភាពសម្រាប់សហគមន៍មូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងបូរណភាពទឹកដីរបស់កម្ពុជា។ ប្រជាពលរដ្ឋជឿជាក់ថា ការវិនិយោគដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែនមានសារៈសំខាន់ណាស់ក្នុងការការពារអធិបតេយ្យភាពរបស់ពួកគេ និងលើកកម្ពស់ឯករាជ្យភាពសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងយ៉ាងឆាប់រហ័សនៃភាពសាទរចំពោះមូលនិធិហេដ្ឋារចនាសម្ព័ន្ធក៏បានជំរុញឱ្យមានការពិភាក្សាទាក់ទងនឹងមនោសញ្ចេតនានយោបាយដ៏ទូលំទូលាយផងដែរ។ ការស្ទង់មតិនាពេលថ្មីៗនេះបានគូសបញ្ជាក់ពីប្រតិកម្មយ៉ាងសំខាន់ប្រឆាំងនឹងរដ្ឋាភិបាល ដោយបង្កើនការព្រួយបារម្ភអំពីទំនុកចិត្ត និងការរំពឹងទុករបស់សាធារណជន។ ខណៈពេលដែលរដ្ឋាភិបាលបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអភិវឌ្ឍន៍ […]
ក្រុមការងារសម្តេចធិបតីនាយករដ្ឋមន្ត្រី បដិសេធថា ការធ្វើលិខិតថ្លែងអំណរគុណជូនអ្នកចូលរួមបរិច្ចាគក្នុងមូលនិធិព្រំដែន មិនតម្រូវឲ្យមានការបង់ប្រាក់អ្វីទាំងអស់
ក្រុមការងារសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលធ្វើលិខិតថ្លែងអំណរគុណជូនអ្នកបរិច្ចាគក្នុងមូលនិធិព្រំដែន ប្រកាសបដិសេធថា ការធ្វើលិខិតថ្លែងអំណរគុណ មិនតម្រូវឲ្យមានការបង់ប្រាក់អ្វីទាំងអស់។ ការប្រកាសបសេធនៅរសៀលថ្ងៃទី២៨ ខែសីហានេះ បន្ទាប់ពីមានជនឆ្លៀតឱកាសបានប្រើប្រាស់រូបភាពគេងចំណេញ ដោយយកលិខិតថ្លែងអំណរគុណរបស់សម្តេចធិបតី បានផ្សព្វផ្សាយចេញជាបន្តបន្ទាប់ ទៅផ្ញើជូនដោយសម្ងាត់ទៅបងប្អូន អ៊ំពូមីង តាយាយមួយចំនួន ដោយស្នើសុំជាទឹកចិត្តមួយចំនួនសម្រាប់ផ្តល់ជូនក្រុមការងារ ដោយបញ្ជាក់ថាខ្លួនជាក្រុមការងាររៀបចំលិខិតថ្លែងអំណរគុណ។ ក្រុមការងារសម្តេចធិបតី បញ្ជាក់ថា ការធ្វើលិខិតថ្លែងអំណរគុណ គឺក្រុមការងារបាននឹងកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ហើយខិតខំធ្វើដោយយកចិត្តទុកដាក់ សហការខ្ពស់ជាមួយនឹងក្រុមការងារពាក់ព័ន្ធទាំងអស់ រួមនឹងធនាគារ ដើម្បីធ្វើឲ្យប្រាកដថាឈ្មោះត្រឹមត្រូវ និងតួលេខនៃការចូលរួមផងដែរ។ ក្រុមការងារទទួលបន្ទុករៀបចំបោះពុម្ភលិខិតថ្លែងអំណរគុណ […]

