សម្តេច ទៀ បាញ់៖ កម្ពុជាត្រូវឈរលើសក្តានុពលដែលខ្លួនមាន និងបោះជំហានឲ្យទាន់ប្រទេសនៅក្នុងតំបន់ និងបរិការណ៍សកលលោក

សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា អបអរចំពោះសិស្សានុសិស្សខេត្តសៀមរាប ដែលបានប្រឡងទទួលបាននិទ្ទេសA​ ទាំង២២១នាក់ និងបានវាយតម្លៃខ្ពស់ចំពោះលោកគ្រូអ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបង្រៀន ព្រមទាំងការចូលរួមអប់រំរបស់មាតាបិតា អាណាព្យាបាលកូនរបស់ខ្លួនធ្វើឱ្យទទួលបាននូវធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ក្នុងពិធីប្រគល់ម៉ូតូដល់សិស្ស និទ្ទេសA នៅសៀលថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៥ សម្តេចបានបញ្ជាក់ថា លទ្ធផលនេះ ពិតជាកើតចេញពីការខិតខំរៀនសូត្ររបស់សិស្សានុសិស្សផ្ទាល់ និងការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និង តួអង្គពាក់ព័ន្ធមួយចំនួនទៀតដែលបានខ្នះខ្នែង និងផ្តល់ការបំពាក់បំប៉នសមត្ថភាព […]

ប្រវត្តិពិតថ្នាក់ដឹកនាំក្រសួងការពារជាតិពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២៣ ត្រូវបើកបង្ហាញនៅទីនេះ!

សារមន្ទីរដែលរៀបចំដោយអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានបង្ហាញពីប្រវត្តិពិតថ្នាក់ដឹកនាំក្រសួងការពារជាតិចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់ឆ្នាំ២០២៣នេះ រួមជាមួយព្រឹត្តិការណ៍សំខាន់ៗដែលក្រសួងការពារជាតិចូលរួមជាមួយរាជរដ្ឋាភិបាល និងសមិទ្ធផលដែលសម្រេចបានលើវិស័យនយោបាយ ការទូតយោធា ការធ្វើទំនើបកម្ម សម្ភារៈបច្ចេកទេសយោធាតាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាដៃគូ។ នេះបើតាមការឲ្យដឹងលើផេកហ្វេសប៊ុកផ្លូវការសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣៕

សម្តេច ទៀ បាញ់៖ ៥ឆ្នាំនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានធ្វើមានការប្រែប្រួលមុខមាត់ថ្មី

“នៅក្នុងរយៈពេល៥ឆ្នាំនេះ តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះកុង ខេត្តកោះកុង បានធ្វើឱ្យឃុំជ្រោយប្រស់ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានជាអាទិ៍ ផ្លូវក្រាលកៅស៊ូ ផ្លូវក្រាលក្រួសក្រហម ទំនប់ស្ទាក់ទឹកសាបនិងទឹកប្រៃ តំបន់ប្រវត្តិសាស្រ្តយោធា និងកំពង់ផែនេសាទ បានធ្វើឱ្យតំបន់នេះមានការប្រែប្រួលមុខមាត់ថ្មីគួរជាទីមោទនៈ”។ នេះជាសាររបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បង្ហោះលើផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣៕

5
Promotion