“សម្តេចធិបតី ជាមេដឹកនាំរបស់ប្រជាជន ជ្រើសរើសដោយប្រជាជន និងដើម្បីប្រជាជន។ ភាពសាមញ្ញរបស់សម្តេចធិបតី ជាគំរូដ៏ត្រចះត្រចង់សម្រាប់នាម៉ឺនសព្វមុខមន្ត្រីឯទៀត ដែលមានឥរិយាបថបែបអភិជននិយមដែលនៅដាច់សែនឆ្ងាយពីប្រជាជន សូមផ្លាស់ប្តូរឥរិយាបថទៅជាមនុស្សរបស់ប្រជាជន និងដើម្បីប្រជាជន”។ នេះបើតាមការលើកឡើងរបស់លោ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា។ ជាថ្មីម្តងទៀត សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញភាពសាមញ្ញា និងស្និទ្ធស្នាលជាមួយបងប្អូនអាជីវករ មគ្គុទ្ទេសក៍ទេសចរណ៍ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេស ព្រមទាំងថ្វាយបង្គំព្រះ នៅវត្តឥន្ទបត្តបុរីខាងជើង និងខាងត្បូងអង្គរវត្តនាថ្ងៃ១៥ […]

