ថ្មីៗនេះក្រុមគ្រួសាររបស់ នាដការីរបាំព្រះរាជទ្រព្យ សាលី ស្រីមាស បានទទួលសុំមហាជនជួយដល់នាដការីរូបនេះផង បន្ទាប់ពីគ្រួសារអស់លទ្ធភាពក្នុងការព្យាបាលបញ្ចូលឈាម និងលាងឈាមរៀងរាល់សប្តាហ៍ដើម្បីបន្តជីវិតទៅមុខទៀត ។  សាលី ស្រីមាស គឺជានាដការីរបាំព្រះរាជទ្រព្យដែលមានស្នាដៃជាច្រើន នាងមានវ័យ២៥ ឆ្នាំ នាងកំពុងជួបការលំបាកខ្លាំងក្នុងជីវភាពរាល់ថ្ងៃ ព្រោះនាងមានបញ្ហាតម្រង់នោម ដោយត្រូវចំណាយថវិការជាច្រើនសម្រាប់ព្យាបាលបញ្ចូលឈាម និងលាងឈាមជារៀងរាល់សប្តាហ៍ដើម្បីបន្តជីវិត ។ ក្រុមគ្រួសាររបស់នាងក៏បានដាក់លក់ផ្ទះជាបន្ទាន់ដើម្បីរកថវិការជួយដល់នាង ។  មិនត្រឹមតែក្រុមគ្រួសាររបស់នាដការីរបាំព្រះរាជទ្រព្យ សាលី ស្រីមាស ប៉ុណ្ណោះទេ ដែលទទួលសុំមហាជនឱ្យជួយសូម្បីតែមិត្តភក្តិក្នុងអាជីពរួមគ្នាក៏បានស៊ែរ […]