ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ឆ្មបបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពិគ្រោះផ្តល់យោបល់ ផ្តល់សេវាថែទាំជូនដល់ស្រ្តីមានផ្ទៃពោះ រួមទាំងទារក ទាំងមុនសម្រាល កំពុងសម្រាល និងក្រោយសម្រាល ដូចគ្រប់ឆ្មបទាំងអស់ ត្រូវពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈជាឆ្មបឱ្យបានត្រឹមត្រូវ ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាជន ប្រកបដោយភាពកក់ក្ដៅ និងការជឿជាក់។ ការថ្លែងបែបនេះរបស់ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ឆ្មបបំពេញតួនាទីសំខាន់គ្រប់ស្ថានភាព […]
