ដំបូងឡើយ ខ្ញុំថា មិនចង់សរសេរឆ្លើយឆ្លងទេ ពីព្រោះសពលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា នៅមិនទាន់ត្រជាក់នៅឡើយ ខណៈឯក្រុមគ្រួសារកំពុងតែមានទុក្ខក្រៀមក្រំ ទឹកភ្នែកហូរមិនទាន់ស្ងួតពីផែនថ្ពាល់ទាំងទ្វេ ដោយសារតែបាត់បង់នូវមនុស្សជាទីស្រឡាញ់។ ប៉ុន្តែ ខ្ញុំមើលសំណេររបស់អ្នកវិភាគអត់ខួរ គឹម សុខ ធ្វើឱ្យខ្ញុំដេកមិនលក់ បក់មិនល្ហើយ មិនអស់ចិត្ត ដោយមានចម្ងល់លេចថា ហេតុអ្វីបានអ្នកវិភាគចោលម្សៀតរូបនេះ ហ៊ាននិយាយមិនពិត និងប្រមាថដល់សពលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា យ៉ាងនេះ
