ក្រោយទន្ទឹងរង់ចាំអស់ពេលរាប់ឆ្នាំទីបំផុតក្តីស្រមៃចង់បានកូនជាចំណងដៃក្នុងគ្រួសារបានក្លាយជាការពិត តារាចម្រៀង សុវត្ថិឌី ធារីកា រំភើបចិត្តដល់ស្រក់ទឹកភ្នែកពេលដឹងថាខ្លួមានផ្ទៃពោះកូនដំបូង ។ តែទោះជាយ៉ាងណាពេលនេះ សុវត្ថិឌី ធារីកា នៅតែបន្តអាជីពចម្រៀងដូចមុនដដែល ។ តារាចម្រៀង សុវត្ថិឌី ធារីកា បានរៀបការជាងមួយឆ្នាំហើយ នាងតែមានក្តីស្រមៃចង់បានកូនឆាប់ៗ ប៉ុន្តែខំប្រឹងយ៉ាងណានៅតែបរាជ័យ ដោយឡែកនៅក្នុងឱកាសបុណ្យសិទ្ធនារី ៨ មីនា កន្លងមកនេះ នាងស្រាប់តែបានបង្ហាញនូវដំណឹងល្អទៅកាន់គ្រួសារ ព្រមទាំងអ្នកគាំទ្ររបស់ខ្លួនឱ្យបានដឹង ។ ជាមួយអារម្មណ៍រំភើប លាយឡំទឹកភ្នែក […]

