ប្រជាពលរដ្ឋនៅភូមិស្រែចង្ហូត សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែនជ័យ ខេត្តសៀមរាប បានរៀបចំពិធីឆាន់ឆ្លងចេត្រ និងសុំទឹកភ្លៀង តាមប្រពៃណី ទំនៀមទម្លាប់ដូនតា ជាពិសេស ពិធីសុំទឹកភ្លៀងនេះ ធ្វើឡើងក្នុងកាលៈទេសៈដែលអាកាសធាតុក្តៅរាំងស្ងួតហួតហែង ចំពោះការបង្កបង្កើនផលរបស់ប្រជាកសិករ ក៏មិនទទួលបានផលល្អដែរ។ ដូច្នេះហើយ ទើបចាស់ៗពីដើម គាត់រៀបចំពិធីសុំទឹកភ្លៀងនេះឡើង ក្នុងគោលបំណង ដើម្បីសុំឱ្យភ្លៀងធ្លាក់មកស្រោចស្រពលើដំណាំរបស់ប្រជាកសិករ ដើម្បីទទួលបានទិន្នផលល្អ ព្រមទាំងបន្តធ្វើពិធីនេះរហូតមកដល់បច្ចុប្បន្ន។ ពិធីឆាន់ឆ្លងចេត្រ និងសុំទឹកភ្លៀង ធ្វើឡើងរយៈពេល០២ថ្ងៃ ដោយចាប់ពីថ្ងៃទី២២ ខែមេសា […]
