សំណួរសួរថា ពេលចប់សង្រ្គាម ការខូចខាតផ្ទះសម្បែង ការខូចខាតទ្រព្យសម្បត្តិដែលខូចខាតដោយសារសង្រ្គាមនោះ តើនរណាជាអ្នកសង? តើប្រទេសថៃដែលបានធ្វើឱ្យមានការខូចខាតទាំងនោះ ទទួលខុសត្រូវសងដែរឬទេ? សំណួរអំពីសំណងលើការខូចខាតដោយសង្រ្គាមទាំងនេះ ត្រូវបានបកស្រាយដោយលោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ យ៉ាងដូច្នេះថា៖ កាលពីសង្រ្គាមលោកលើកទី២ ប្រទេសជប៉ុនដែលចាញ់សង្រ្គាម ត្រូវធ្វើការសងការខូចខាត ទៅលើប្រទេសនិមួយៗដែលជប៉ុនបានធ្វើឱ្យខូចខាតក្នុងពេលសង្រ្គាម? ប៉ុន្តែ ការដែលជប៉ុនទទួលខុសត្រូវសងការខូចខាតទាំងនោះ គឺដោយសារ ជប៉ុន ជាអ្នកចាញ់សង្រ្គាមតែប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើភាគីជម្លោះបញ្ឈប់សង្រ្គាមដោយការធ្វើការចចារនោះ […]
