«កម្ពុជាស្អាត ខ្មែរធ្វើបាន៖ របត់ថ្មីនៃសេដ្ឋកិច្ចវិលជុំ និងស្មារតីរួមគ្នាដើម្បីមាតុភូមិគ្មានសំណល់ប្លាស្ទិក» ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន «ផែនទីបង្ហាញផ្លូវស្តីពីសកម្មភាពប្លាស្ទិកនៅកម្ពុជា» (Plastic Action Roadmap in Cambodia) ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ នេះគឺជាឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតក្នុងគោលដៅរុញច្រានកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចប្លាស្ទិកចក្រា ដែលឆ្លើយតបយ៉ាងចំគោលដៅទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីធានានូវការកាត់បន្ថយការបំពុល និងការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាពបំផុតសម្រាប់សុខុមាលភាពសាធារណៈ និងសោភ័ណភាពសង្គមជាតិ។ ក្រសួងបរិស្ថាន បានឱ្យដឹងថា ស្របពេលនៃការដាក់ចេញនូវផែនទីបង្ហាញផ្លូវប្រវត្តិសាស្ត្រនេះ […]
Tag: សំរាម
កម្ពុជាមិនមែនជាធុងសំរាមទេ! សំបកកង់ឡានចាស់ៗ ៤ទូកុងតឺន័រ ដែលនាំចូលយកមកបោះបង់ចោលនៅកម្ពុជា ត្រូវបានបញ្ចូនត្រឡប់ទៅវិញ
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានទប់ស្កាត់ការប៉ុនប៉ងលួចនាំចូលដោយខុសច្បាប់នូវសំបកកង់រថយន្តចាស់ៗប្រើរួច (Used Tire) ផ្ទុកក្នុងកុងតឺន័រចំនួន ៤ ទូ មានទម្ងន់សរុប 78,640 គីឡូក្រាម ពីក្រៅប្រទេស តាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។ បន្ទាប់ពីសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានទទួលព័ត៌មានអញ្ញាតបណ្ណផ្តល់ដោយក្រុមហ៊ុននាវាដឹកជញ្ជូនតាមសមុទ្រ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចបានធ្វើការវិភាគហានិភ័យនិងបានកំណត់មុខសញ្ញាសង្ស័យលើការនាំចូលកុងតឺន័រចំនួន ៤ ទូ ថាមានផ្ទុកសំបកកង់រថយន្តចាស់ៗប្រើរួច។ […]
ជប៉ុន សម្រេចផ្តល់ជំនួយរថយន្តប្រមូលសំរាម ១០គ្រឿងបន្ថែម ដល់កម្ពុជា
ប្រទេសជប៉ុន បានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់«ភាពស្អាត» របស់ប្រទេសកម្ពុជា ។ ពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងរវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា» បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា […]
ថ្ងៃចូលឆ្នាំ! យុទ្ធនាការគិតពីសំរាម ផ្តើមពីរមណីយដ្ឋានវត្តភ្នំ និងបន្តតាមទីវត្តអារាមនានា
មន្ទីរបរិស្ថាន រាជធានី-ខេត្ត បានសហការជាមួយដៃគូ បានធ្វើការអប់រំណែនាំប្រជាពលរដ្ឋទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ និងចូលរូមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជាក់ស្តែង សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម ធ្វើយុទ្ធនាការស្តីពី «ការចូលរួមថែរក្សាភាពស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់ សំរាម សំណល់រឹងនៅទីប្រជុំជន» នៅភូមិព្រៃអណ្តូង ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សូមបញ្ជាក់ថា យុទ្ធនាការនេះបានចាប់ផ្តើម កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ […]
អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាមឱ្យបានល្អប្រសើរ
អាជ្ញាធរជាតិអប្សរា កត់សម្គាល់ថា ជារៀងរាល់ឆ្នាំក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អាជ្ញាធរជាតិអប្សរាតែងតែសង្កេត ឃើញមានកំណើនខ្ពស់នៃភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅរមណីយដ្ឋានអង្គរ។ ដើម្បីត្រៀមទទួល អំណរឆ្នាំថ្មីប្រពៃណីជាតិដែលកាន់តែខិតចូលមកដល់ អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរ ទាំងអស់ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ ជាពិសេសអាជីវករលក់ដូរគ្រប់ប្រភេទ មេត្តា ចូលរួមកាត់បន្ថយការប្រើប្រាស់រាល់សារធាតុប្លាស្ទិកជាអតិបរមា និងទុកដាក់សំរាមនៃការប្រើប្រាស់ ឬលក់ដូរ ប្រចាំថ្ងៃតាមទីតាំងដែលបានកំណត់ជូនឱ្យបានល្អប្រសើរ។ បើតាមអាជ្ញាធរជាតិអប្សរា ជានិច្ចកាល សម្ភារៈប្លាស្ទិកភាគច្រើន គឺប្រើប្រាស់តែម្តង ហើយបានបោះចោល ក្នុងនោះមានដូចជា ថង់ប្លាស្ទិក […]
ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ ប្រកាសកម្មវិធីសម្អាតទន្លេនៅកម្ពុជារយៈពេល ៥ឆ្នាំ
បេសកកម្មសំអាតទន្លេរយៈពេល៥ ឆ្នាំ របស់ក្រុមហ៊ុន Leader Energy Holding Berhad (Leader Energy) និងអង្គការសំអាតទន្លេ-សមុទ្រ (River Ocean Cleanup) ចូលរួមចំណែកអនុវត្តយុទ្ធនាការភាពស្អាតលើផ្ទៃទឹករបស់ក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា បែបនេះក្នុងពិធីសម្ពោធ កម្មវិធីសម្អាតទន្លេ នៅកម្ពុជារយៈពេល៥ឆ្នាំ ជាផ្លូវការ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធទី២០ […]
រដ្ឋាភិបាល សម្រេចបង្កើតសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ
រាជរដ្ឋាភិបាលបានសម្រេចបង្កើត “សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ- សរសេរជាអក្សរកាត់ (ស.ស.ភ.) និងមានឈ្មោះជាភាសាអង់គ្លេសថា “ENTERPRISE FOR MANAGING MUNICIPAL SOLID WASTE IN PHNOM PENH” សរសេរជាអក្សរកាត់ (EWP) តាមរយៈអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ដើម្បីជំនួសរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម […]
រាជរដ្ឋាភិបាល ប្រកាសដាក់ចេញ «យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម» នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤តទៅ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ សារលិខិតសម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានថ្លែងថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំនៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់ថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។ […]
បុណ្យអុំទូក! ជាឱកាសដ៏ល្អបំផុតសម្រាប់យុទ្ធនាការផ្សព្វផ្សាយ និងបំផុសស្មារតីឲ្យពលរដ្ឋខ្មែរចេះស្រលាញ់បរិស្ថាន
ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នេះវាជាឱកាសដ៍ល្អបំផុតសម្រាប់ធ្វើ យុទ្ធនាការផ្សព្វផ្សាយ និងបំផុសស្មារតីដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ឱ្យចេះស្រលាញ់បរិស្ថាន និងសង្គម ព្រម ទាំងរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការគ្រប់គ្រងកាកសំណល់ប្លាស្ទិកដែលបានប្រើប្រាស់រួមឱ្យមានរបៀប រៀបរយ។ ដើម្បីប្រទេសជាតិ និងសង្គម ព្រមទាំងបរិស្ថានយើងស្អាត ទាល់តែយើងគ្រប់គ្នាចាប់ផ្តើមចេញពីយើងគ្រប់គ្នា និងការចេះទុកដាក់នូវប្លាស្ទិកដែលយើងបានប្រើប្រាស់រួច ឱ្យមានរបៀបរៀបរយ ហើយថ្ងៃអនាគតយើងជឿថា ប្រទេសកម្ពុជាយើងនិងបោះជំហ៊ានដ៍ធំមួយដែលជាប្រទេសមានបរិស្ថានស្អាតល្អ ដូចប្រទេសជឿនលឿនមួយចំនួន នៅទូទាំងពិភពលោកដូចគេដែរជាក់ជាមិនខាន។ ថ្មីៗនេះ មានការសម្រេចចិត្តចូលរួមសហការបន្ថែមទៀតជាមួយក្រសួងបរិស្ថាន […]
ប្រជាជនកម្ពុជាជិតពាក់កណ្តាលប្រទេស បានចូលរួមក្នុងយុទ្ធនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
គិតត្រឹមថ្ងៃនេះ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋជិតពាក់កណ្តាល់ប្រទេស បានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលផ្តួចផ្តើមឡើងដោយក្រសួងបរិស្ថាន អស់រយៈពេល២ខែកន្លងមកនេះ។ យោងតាមទិន្នន័យផ្តល់ដោយមន្ទីរបរិស្ថានរាជធានីខេត្តទាំងអស់ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី៣០ ខែតុលានេះ សិស្សានុសិស្សសរុបចំនួន ១,៨៦១,២២៣ នាក់ រួមជាមួយលោកគ្រូអ្នកគ្រូ សរុបចំនួន ៦៦,៥០៣ នាក់ មកពីគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ចំនួន ៣,៩៦៩ សាលា […]
