រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែមិថុនានេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញសកម្មភាពចាក់ដីសាងសង់អគារនៅជាប់មាត់ស្ទឹងសង្កែ មិនមានការរំលោភយកស្ទឹងដូច ការចោទប្រកាន់នោះទេ។ រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា ថ្មីៗនេះមានការចុះផ្សាយព័ត៌មានតាមបណ្ដាញសង្គមជាគណនីហ្វេសប៊ុកផេកឈ្មោះ មាតាធម្មជាតិកម្ពុជា Mother Nature Cambodia (ស្ទឹងសង្កែដែលជាស្ទឹងប្រវត្តិសាស្ត្រមួយរបស់ប្រទេសកម្ពុជាកំពុងត្រូវបានរំលោភបំពានដោយអ្នកមានលុយ មានអំណាចចាក់ដីរំលោភចូលស្ទឹងសង្កែ និងការសាងសង់សំណង់រឹងនៅលើដីនោះ ហើយមន្ត្រីមូលដ្ឋាន ហាក់មិនអើពើនឹងការរំលោភបំពានទាល់តែសោះ) ដែលបានចុះផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ និងគណនីហ្វេសប៊ុកឈ្មោះ លោក មេភូមិ […]
