កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បង្ហើបថាព្រឺសម្បុរខ្លាំង ពេលសម្តែងជាតួអង្គព្រះបាទជ័យវរ្ម័នទី៧

បន្ទាប់ពីបានសម្តែងជាតួអង្គព្រះបាទជ័យវរ្ម័នទី៧ នៅក្នុងពិធីដង្ហែក្បួនព្រះមហាក្សត្រសម័យអង្គរដ៏អស្ចារ្យ នៅប្រាសាទអង្គរវត្ត កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហាញក្តីរំភើប និងបង្ហើបថា ព្រឺសម្បុរខ្លាំង អំឡុងពេលសម្តែងនោះ។ ពិធីដង្ហែក្បួនព្រះមហាក្សត្រសម័យអង្គរ ដែលជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា » បានធ្វើឡើងនៅបរិវេណប្រាសាទអង្គរវត្ត កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ ការដង្ហែព្រះបាទជ័យវរ្ម័នក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីរំលឹកអំពីវីរភាពរបស់ព្រះអង្គ ដែលបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយចងចាំ ហើយព្រឹត្តិការណ៍នេះក៏រំឭកដល់សិល្បៈ និងវប្បធម៌ដ៏ថ្កុំថ្កើង នាសម័យនោះ។ […]

អ្នកឧកញ៉ា ម៉ៅ ចំណាន អំពាវនាវឱ្យភ្ញៀវជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសជុំវិញពិភពលោកចូលរួមព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជា » ឱ្យបានច្រើន 

ខណៈពេលដែលព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជា » កាន់តែកៀកចូលមកដល់ សិល្បករសិល្បការិនីជាច្រើនបានត្រៀមខ្លួនដើម្បីចូលរួមសម្តែង ក្នុងនោះផងដែរ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមមាគមសិល្បករខ្មែរ ក៏បានអំពាវឱ្យភ្ញៀវជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសជុំវិញពិភពលោកចូលរួមព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជា » ឱ្យបានច្រើនកុះករ ។  ព្រឹត្តិការណ៍« ស្នាមញញឹមនៃកម្ពុជា» ក៏មានការតាំងពិព័រណ៌ម្ហូបអាហារ វត្ថុសិល្បៈនៃស្នាដៃខ្មែរ និងការច្រៀងរាំកម្សាន្ត ល្បែងប្រជាប្រិយ និង ការបង្ហាញសម្លៀកបំពាក់ប្រពៃណី ខ្មែរ […]

គ្រាន់តែហាត់សមព្រឺសប្បុរសប៉ុហ្នឹងហើយ ចុះទំរាំតែចូលរួមព្រឹត្តិការណ៍ផ្ទាល់មិនដឹងអស្ចារ្យប៉ុណ្ណាទេ ? 

ត្រឹមតែការហាត់សម ព្រឺសប្បុរសប៉ុហ្នឹងហើយ ចុះទំរាំតែចូលរួមព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជា» លើកទី២ ផ្ទាល់ មិនដឹងថាអស្ចារ្យប៉ុណ្ណាទេ ? ជាក់ស្តែងតាមរយៈរូបភាពដែលទស្សនិកជនបានឃើញស្រាប់ គឺសិល្បករសិល្បការិនីជាង ៥០០ នាក់បានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីត្រៀមសម្តែងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្រោមការដឹកនាំរបស់ក្រសួងវប្បធម៌ និងលោកគ្រូអ្នកគ្រូខាងផ្នែករបាំល្បីឈ្មោះជាច្រើនរូប ។  ព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជា » លើកទី ២ នេះនឹងរៀបចំឡើងនៅថ្ងៃទី ២៩ -៣០ ខែតុលាឆ្នាំ ២០២៤ នៅសប្តាហ៍ក្រោយនេះហើយ ដែលនាំមកនូវផ្ទាំងទស្សនីយភាពយ៉ាងអស្ចារ្យ រំលេចនូវប្បធម៌ ដ៏យូរលង់ អរិយធម៌ចំណាស់ ព្រមទាំងមានការដង្ហែក្បួនទ័ព ពីក្រមនាថការី ក្រុមសិល្បៈល្បីៗសរុបជាង ៥០០ នាក់ […]

5
Promotion