ស្ពានឆ្លងទន្លេបាសាក់ ពីចាក់អង្រែក្រោមទៅព្រែកប្រា សាងសង់សម្រេច​បាន​ជាង១០ភាគរយ​ហើយ

គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ពីតំបន់ចាក់អង្រែក្រោម ទៅព្រែកប្រា សាងសង់សម្រេចបានប្រមាណជាង១០ភាគរយហើយ បន្ទាប់ពី​បាន​បើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បច្ចុប្បន្នសម្រាប់ការងារសសរគ្រឹះចំនួន ៣៦ដើម បានចាក់​បេ​តុង​​​រួច ក្នុងចំណោម ១៥៦ដើម និងចាក់ជើងតាងបាន […]

ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់ឲ្យ​នាវាចរណ៍​ដែល​បើក​កាត់ការ​ដ្ឋាន​​ស្ពាន​​ឆ្លង​​ទន្លេបា​សាក់ ត្រូវបង្កើនការប្រុ​ង​​ប្រយ័ត្ន

ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់សា​ធារ​ណៈជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុន ដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ នៅតំបន់ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីចាក់អង្រែក្រោម-ព្រែកប្រា  ដើម្បីជៀសវាងឧបទ្ទវ ហេតុកើតឡើងជាយថាហេតុ ដោយសារក្នុងអំឡុងពេលនេះ នៅតំបន់ការដ្ឋាន គឺផ្លូវនាវាចរណ៍រួមតូច ដែលអាចរំខានដល់ការធ្វើនាវាចរណ៍។