ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃព្រហស្បតិ៍ ទី១០ ខែកកក្កដានេះ បានដឹកនាំគណៈប្រតិភូធនាគារនីហរ័ណអាហរ័ណចិន (China-Eximbank) ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់នៃគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦៣,២%។ […]
