តុលាការអាមេរិកសម្រេចថា មន្ត្រីរដ្ឋបាលព្រៃឈើកម្ពុជា គ្មានទោសក្នុងសំណុំរឿងសមគំនិតរត់ពន្ធសត្វស្វាក្តាម

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ត្រូវបានតុលាការអាមេរិកសម្រេចថាគ្មានទោសនៅក្នុងសំណុំរឿងសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅកាន់សហរដ្ឋអាមេរិក។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹថា លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ត្រូវបានតុលាការរដ្ឋហ្លរីដា សហរដ្ឋអាមេរិក សម្រេចកាលពី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ថាគ្មានទោសដូចការចោទប្រកាន់នៅក្នុងសំណុំរឿងសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅ […]

អាជ្ញាធរ ស៊ើបអង្កេតលើករណីជនខិលខូចមួយក្រុម ធ្វើបាបសត្វស្វានៅតំបន់អង្គរ

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបមា បានឲ្យដឹងថា នាពេលថ្មីៗកន្លងមកនេះ មានជនខិលខូចមួយក្រុមតូច បានយាយីធ្វើឱ្យរបួសសត្វស្វាដូចជា យកជើងទាត់ និងគ្រវែងសត្វស្វាចូលក្នុងកណ្សិណទឹកដើម្បីថតរូបកម្សាន្ត ក្នុងគោលដៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន នៅតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប។ យោងតាមច្បាប់ស្ដីពីព្រៃឈើមាត្រា៤៨ ចែងថា ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាទ្រព្យសម្បត្តិរបស់រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើរួមមាន ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ផលជលិកសត្វ បាណកសត្វ និងសត្វ ឥតឆ្អឹងកងផ្សេងៗទៀតព្រមទាំងពងកូនរបស់វា និងមាត្រា ៩៩ចែងថា ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី៣ […]