ទោះបីគូស្នេហ៍របស់តារាសម្តែងទឹកភ្នែក ស្វែង សុជាតា មានវ័យក្មេងជាងនាងរហូតដល់ទៅ១០ឆ្នាំក្តី តារាសម្តែងស្រីរូបនេះនៅតែជំនះចង់រៀបការម្តងទៀត មិនថាផ្លូវដែលខ្លួនជ្រើសរើសដើរត្រូវឬខុស នាងមិនស្តាយក្រោយឡើយ ។ តារាសម្តែង ស្វែង សុជាតា រស់នៅជាស្រ្តីមេម៉ាយច្រើនឆ្នាំមកហើយ ហើយនាងក៏មិនចង់សាងជីវិតគ្រួសារជាថ្មីទៀតដែរ នាងសុខចិត្តរស់នៅជាស្រ្តីមេម៉ាយយ៉ាងសប្បាយរីករាយ ។ ដោយឡែកចុងក្រោយនេះ ស្វែង សុជាតា បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីសម្រេចចិត្តនឹងរៀបការជាថ្មីម្តងទៀតជាមួយគូស្នេហ៍ដែលមានវ័យក្មេងជាងខ្លួនរហូតដល់ទៅ ១០ឆ្នាំ ។ ជុំវិញនៃការត្រៀមខ្លួនចូលរោងជ័យរបស់តារាសម្តែង ស្វែង សុជាតា បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល តែទោះជាយ៉ាងណាម្នាក់ៗបានផ្ញើសារជូនពរនាងមានសុភមង្គលគ្រប់ៗគ្នា ។ តាមរយៈរូបថត Pre Wedding ដែលអ្នកនាង […]
