ពិធីការិនីល្បីឈ្មោះ ហ៊ិន ច័ន្ទនីរ័ត្ន ចាប់ផ្តើមទទួលការងារជាពិធីការិនី និងការងារថតផ្សាយពាណិជ្ជកម្មឡើងវិញហើយ បើទោះបីជានាងនៅសសៃខ្ចីក្តី ។ ចាប់តាំងពីសម្រាលកូនរួច ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែមានរូបសម្រស់ស្រស់ស្អាតជាងពលមុនទៅទៀត ជាពិសេសគឺរូបរាងរបស់នាងមិនធាត់បែកសាច់ឬឡើងគីឡូឡើយ ហេតុដូច្នេះហើយទើបមានបណ្តាក្រុមហ៊ុនជាច្រើនហៅនាងថតជាបន្តបន្ទាប់ ។ ហ៊ិន ច័ន្ទនីរ័ត្ន ក៏មិនបានបណ្តោយខ្លួនឱ្យនៅទំនេរដែរ ជាក់ស្តែងនាងចាប់ផ្តើមទទួលការងារតាំងពីកូនទើបតែបានមួយខែឯណោះ ។ តាមរយៈរូបភាពដែលទស្សនិកជនបានឃើញស្រាប់គឺនាងចាប់ផ្តើមចេញធ្វើការទាំងខ្លួនសសៃខ្ចី ដោយមិនខ្លាចទាស់ ឬឈឺស្កាត់អ្វីទាំងអស់ ។ បន្ទាប់ពីឃើញ […]
Tag: ហុិន ច័ន្ទនីរ័ត្ន
តារាស្រីទី៤ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហាញសម្រស់ក្បាលពោះមុននឹងសម្រាលកូននៅសប្តាហ៍ក្រោយ !
ពិធីការិនី និងជាតារាសម្តែង ហ៊ិន ច័ន្ទនីរ័ត្ន គឺជាតារាស្រីទី៤ហើយដែលត្រៀមនឹងសម្រាលកូននៅក្នុងឆ្នាំ២០២៥នេះ ប៉ុន្តែមុននឹងសម្រាលកូនប្រុសរបស់ខ្លួននៅសប្តាហ៍ក្រោយនេះ នាងនិងស្វាមីបានដឹកដៃគ្នាទៅថតរូបអនុស្សាវីរយ៍បញ្ចេញក្បាលពោះយ៉ាងស្រស់ស្អាត មិនឱ្យចាញ់តារាបរទេសឡើយ ។ សម្រាប់ ហ៊ិន ច័ន្ទនីរ័ត្ន មិនដែលគិតឬប្រាថ្នាថា ខ្លួនអាចនឹងទៅថតរូបបញ្ចេញក្បាលពោះមុនពេលសម្រាលកូនដូចជាតារា ខ្មែរ និងតារាបរទេសឡើយ ពីព្រោះនាងគឺជាសិល្បការិនីដែលអៀនច្រើន និងមិនចូលចិត្តបង្ហាញភាពសិចស៊ីឡើយ ។ ដោយឡែកបាំងតែ១សប្តាហ៍ទៀតដល់ថ្ងៃដែលស្រីស្អាត ហ៊ិន ច័ន្ទនីរ័ត្ន សម្រាលកូនប្រុសជាទីស្រឡាញ់របស់ខ្លួនហើយ ។ […]
