ស្ងាត់ៗស្រាប់តែតារាសម្តែងសាច់ដុំ ឡៃ ច័ន្ទថៃ ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការសមាគមអតីតអ្នកបួសខ្មែរ បន្ទាប់ពីមានការបោះឆ្នោតពីក្រុមប្រឹក្សា និងបានបំពេញនូវលក្ខខណ្ឌមួយចំនួន ។  តារាសម្តែងរូបសង្ហា ​ ច័ន្ទថៃ គឺជាអ្នកអតីតអ្នកបួសខ្មែរមួយរូប ដែលធ្លាប់បានបួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនា អស់រយ:ពេល ១៥វស្សា និងបានចូលប្រឡូក្នុងវិស័យសីល្ប: ជាតារាសំដែងច្រើនទម្រង់ ជាពិសេស តាមរយ: កម្មវិធីបង្កើតដោយខ្លួនឯង ដើម្បីផ្សព្វផ្សាយទំនៀមទម្លាប់ដ៏សម្បូរបែបរបស់ កម្ពុជា លោកតែងតែបង្ហាញទីតាំងប្រវត្តិសាស្ត្រ ពិធីប្រពៃណី និងភាពស្រស់ស្អាតនៃទំនៀមទម្លាប់ខ្មែរ ជាដើម។ ស្នាដៃរបស់លោកមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអប់រំទស្សនិកជន ជាពិសេសក្មេងៗជំនាន់ក្រោយអំពីសារៈសំខាន់នៃការថែរក្សាអត្តសញ្ញាណវប្បធម៌នៅក្នុងពិភពទំនើប ។ ក្រៅពីប្រព័ន្ធផ្សព្វផ្សាយសង្គម លោក […]