អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញមកបញ្ជាក់ថា លោក ទ្រី ស៊ីថេង ដែលជាអ្នកមើលថែដំរីឡាក់គី នៅភ្នំតាម៉ៅ បានដាក់លិខិតលាលែងពីការងារដោយស្ម័គ្រចិត្ត ខ្លួនឯង ពោលគឺលោក ទ្រី ស៊ីថេង មិនត្រូវបានគេបញ្ឈប់ ឬក៏ស្នើសុំឱ្យលាលែងពីការងារនោះឡើយ។ គួរម្លឹកថា មហាជនលើបណ្តាញសង្គមហ្វេសប៊ុក បានផ្ទុះការអាណិតអាសូរ និងក្តុកក្តួល នៅពេលបានឃើញវីដែអូដែលដំរីឈ្មោះ ឡាក់គី (Lucky) បានរត់តាមបណ្ដើរ […]