ACU បើកការស៊ើបអង្កេតលើឯកឧត្តម ស៊ាន បូរ៉ាត និងឧត្តមសេនីយ៍ឯក ស ថាវី ពាក់ព័ន្ធជាមួយសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានបើកការស៊ើបអង្កេតទៅលើឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេ​ខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រាប់លានដុល្លារ។ អង្គភាពប្រឆាំងអំពើពុកលួយ តាមរយៈក្រុមស៊ើបអង្កេតផ្ទៃក្នុង […]

នាយករដ្ឋមន្ត្រី ផ្តល់គន្លឹះចំនួន ៥ ក្នុងទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២៤

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញសារលិខិតអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ ក្រោមប្រធានបទ៖ សេវាសាធារណៈល្អ រាស្ត្រស្រលាញ់គាំទ្រ។ ក្នុងសារលិខិត សម្តេចបវរធិបតី ឧទ្ទិសយកទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំនេះ ផ្តោតលើការផ្តល់សេវាសាធារណៈល្អ ដោយមាន ប្រធានបទ “សេវាសាធារណៈល្អ រាស្ត្រស្រលាញ់គាំទ្រ” ត្រូវបានជ្រើសរើសសំដៅលើកកម្ពស់ស្មារតី ពង្រឹងយន្តការគ្រប់គ្រង និង ផ្តល់សេវាសាធារណៈ ប្រកបដោយលក្ខណៈទំនើប និងតម្លាភាព ចៀសវាងនូវអំពើពុករលួយ […]

ACU បើកយុទ្ធនាការផ្សព្វផ្សាយទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ជាថ្ងៃទី២ នៃយុទ្ធនាការផ្សព្វផ្សាយទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ ដឹកនាំរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។ ថ្ងៃទី២ នេះ ធ្វើនៅវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ និងវិទ្យាល័យបឹងត្របែក ដែលក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ក្រុមទី៥ ដឹកនាំដោយ លោកស្រី ហ៊ុន ពុទ្ធាវី និងក្រុមទី៦ […]

អភិបាលរងស្រុកបុរីជលសារម្នាក់ ត្រូវបាន ACU កោះហៅរឿងចាត់ចែងលុយ៦ពាន់ដុល្លារ

លោក សាន់ សុះ អភិបាលរងស្រុកបុរីជលសារ ខេត្តតាកែវ ដែលទើបតែងតាំងថ្មីកាលពីថ្ងៃខែតុលា ២០២២ មិនទាន់បាន១ឆ្នាំស្រួលបួលផង ផ្ទុះរឿងអាស្រូវ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចេញលិខិតកោះហៅចូលបំភ្លឺរឿងភាពមិនប្រក្រតីលើការចាត់ចែងប្រាក់ឧបត្ថម្ភចំនួន ៦០០០ដុល្លារ ជាការឧបត្ថម្ភរបស់ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន សម្រាប់ធ្វើដំបូលសំយ៉ាបមុខវិហារឥស្លាម ស្ថិតនៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបុរីជលសា ខេត្តតាកែវ