អង្គភាពស៊ីម៉ាក់ និងអង្គការAPOPO បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីអនុវត្តន៍គម្រោងសមាហរ​ណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស ដែលមានថវិកាគាំទ្រគម្រោងចំនួន២៨១.៤៩០ ដុល្លាអាម៉េរិក​ សម្រាប់រយៈពេល១ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ និងមានផែនការបោសសម្អាតផ្ទៃដីចំនួន៧.៥៦០.០០០ម៉ែត្រក្រឡា ក្នុងខេត្តគោលដៅ​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ។ ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើង នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ​ ដោយឯកឧត្តម ហេង រតនា […]