ការវិលត្រឡប់ទ្រង់ទ្រាយធំ! កម្លាំងនគរបាលអន្តោប្រវេសន៍​ត្រៀមទទួលពលករខ្មែរប្រមាណ១៣ម៉ឺននាក់ពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង

កម្លាំងនគរបាលអន្តោប្រវេសន៍​ បានត្រៀមទទួលពលករកម្ពុជា​ ដែលប្រទេសថៃត្រៀមនឹងបញ្ជូនមកវិញប្រមាណ១៣ម៉ឺននាក់​ នៅច្រកទ្វារព្រំដែនអន្តរជាតិដូង​ ជាប់នឹងព្រំដែនថៃ​ (ឡែម)​ នាថ្ងៃអាទិត្យ ទី២៧​ ខែកក្កដា ឆ្នាំ២០២៥ នេះ។ ក្នុងនោះដែរ​ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាស្ថាប័នដែលពាក់ព៏ន្ធក៏បានរួមសហការគ្នា និងត្រៀមរួចជាស្រេចក្នុងទទួលពលករកម្ពុជា​។ ព្រមទាំងសម្របសម្រួល​ សណ្តាប់ធ្នាប់ របៀបរៀបរយ ដល់ដំណើរចូលប្រទេសរបស់បងប្អូន ប្រជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ប្រកបដោយសុវត្ថិភាព និងភាពជឿជាក់ ជួយដឹកជញ្ជូនសម្ភារផ្ទាល់ខ្លួនរបស់ពួកគាត់ពីច្រកទ្វារដល់ទីតាំងរង់ចាំទទួលពលករ។ ជាមួយគ្នានេះដែរ​ អាជ្ញាធរមូលដ្ឋានក៏បានត្រៀមនូវស្បៀងអាហារ​ […]

កម្ពុជាបណ្តេញជនជាតិវៀតណាមចំនួន ២៦៦នាក់ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង 

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៦៦នាក់ (ស្រី៤០នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។ នេះបើយោងតាមការផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី២៣ ខែកក្កដានេះ។ ការអនុវត្តខាងលើ គឺជាការឆ្លើយតប តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមឧត្តមសេនីយ៍ឯក […]

៦ខែឆ្នាំនេះ ជនបរទេសជិត ៥ពាន់នាក់ ត្រូវបានបណ្ដេញពីកម្ពុជា ខណៈពលរដ្ឋខ្មែរនៅក្រៅប្រទេសជាង ៥ពាន់នាក់បានបញ្ជូនមកវិញ

ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៥នេះ មានជនបរទេសជិត៥ពាន់នាក់ ស្មើនឹង៨៨សញ្ជាតិ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍អនុវត្តនីតិវិធីបណ្ដេញចេញពីកម្ពុជាទៅកាន់ប្រទេសកំណើតរៀងៗខ្លួន ក្រោយរកឃើញប្រព្រឹត្តបទល្មើសលួចឆ្លងដែនចូលមកធ្វើការដោយខុសច្បាប់ ឬប្រព្រឹត្តបទល្មើសនានា។ នេះបើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។ បើតាមឯកឧត្តមអគ្គនាយក ក្នុងរយៈពេលដូចគ្នានេះ ក៏មានប្រជាពលរដ្ឋខ្មែរជាង៥ពាន់នាក់ដែរ ដែលប្រព្រឹត្តបទល្មើសផ្សេងៗនៅក្រៅប្រទេស ត្រូវបានអាជ្ញាធរបរទេសសាមីបញ្ជូនមកកម្ពុជាវិញ ខណៈសមត្ថកិច្ចកម្ពុជា ក៏បានសហការជួយសង្គ្រោះស្ដ្រីជនជាតិខ្មែរចំនួន១៨០នាក់ បញ្ជូនពីប្រទេសចិនមកកាន់មាតុភូមិ បន្ទាប់ពីចាញ់បោកមេខ្យល់អូសទាញនាំទៅរៀបការជាមួយជនបរទេស។ សូមបញ្ជាក់ថា […]

ដើមឆ្នាំ២០២៥នេះ! ស្ត្រីខ្មែរជាច្រើននាក់ត្រូវបានអូសទាញឱ្យទៅរៀបការខុសច្បាប់នៅក្រៅប្រទេស

មន្ត្រីអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ  បានឃាត់ដំណើរឆ្លងដែនមនុស្សសរុប១១៨នាក់ ក្នុងនោះមានជនជាតិខ្មែរ១០៤នាក់ ជនជាតិចិន១៤នាក់ ដោយជាប់សង្ស័យពាក់ព័ន្ធករណីអំពើជួញដូរមនុស្ស នាដើមឆ្នាំ២០២៥នេះ។ បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនសង្ស័យរងគ្រោះដោយអំពើជួញដូរមនុស្សទាំង១១៨នាក់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍អន្តរាគមន៍ក្នុងករណីសរុបចំនួន៥៩ ។ ក្រៅពីនេះ ជនរងគ្រោះដែលភាគច្រើនត្រូវបានអូសទាញឱ្យទៅរៀបការដោយខុសច្បាប់ជាមួយជាជនបរទេស បានធ្វើឡើងជាក្រុមៗ។  ឯកឧត្តម ឧត្តមសេនីយ៍ឯក បញ្ជាក់ថា ស្ត្រីរងគ្រោះមានវ័យក្មេងៗ ខ្លះធ្វើដំណើរទៅក្រៅប្រទេសដោយគ្មានគោលដៅ ឬថាទៅដើរលេង តែមិនដឹងដើរលេងនៅឯណាឱ្យពិតប្រាកដ […]

5
Promotion