រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងចំនួន ៧២០,៣០៤ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ហៅកាត់ថា «អ៊ីនរ៉េន»។ កិច្ចសន្យាផ្តល់ជំនួយត្រូវ បានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជានិង អ្នកតំណាងស្ថាប័នទទួលជំនួយទាំងពីរ សម្រាប់អនុវត្តគម្រោងដូចតទៅ៖ ទី១៖ គម្រោងពង្រឹងប្រព័ន្ធថែទាំវះកាត់តាមសហគមន៍ នៅក្នុងតំបន់ភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា (ថវិកា […]