ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយឯកឧត្ដម អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្ដីបច្ចេកទេសនៃរមណីយដ្ឋានប្រាសាទព្រះវិហារ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យទីតាំង ស្ថានីយបុរាណវិទ្យាដែលបានរកឃើញថ្មីស្ថិតនៅក្នុងភូមិចំនួនពីរ គឺភូមិបង្គោលប្រាំបី និងភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ និងពិនិត្យវឌ្ឍនភាពការងារស្រាវជ្រាវបុរាណវិទ្យា និងអភិរក្សប្រាសាទអង្គ្រង ស្ថិតក្នុងតំបន់ការពារទី២ នៃរមណីយដ្ឋានប្រាសាទព្រះវិហារ។ ក្រោយពីពិនិត្យ និងតាមដានវឌ្ឍនភាពការងាររួច […]

