ក្រុមអ្នកបច្ចេកទេសផ្នែកអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា ធ្វើការងារសម្រង់ប្លង់បង្កាន់ដៃនាគនៅខឿនជាន់ទី១ជុំវិញប្រាសាទអង្គរវត្ត ដើម្បីសិក្សានូវចំណុចហានិភ័យនៃរចនាសម្ពន្ធបង្កាន់ដៃនាគ មុននឹងឈានទៅដល់ការជួសជុលឱ្យរឹងមាំឡើងវិញ។ លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសផ្នែកអភិរក្សថ្ម ឱ្យដឹងថា ការធ្វើសម្រង់ប្លង់បង្កាន់ដៃនាគនៅខឿនជាន់ទី១នេះ មានប្រវែងសរុប៩៥០ម៉ែត្រ។ ការបំពេញការងាររយៈពេល១២ខែមកនេះ សម្រេចលទ្ធផលបានប្រវែងជាង៤៥០ម៉ែត្រ។ កិច្ចការសម្រង់ប្លង់នេះ មានសារសំខាន់ដើម្បីសិក្សាពីស្ថានភាពហានិភ័យនៃរចនាសម្ពន្ធសំណង់បង្កាន់ដៃនាគ ចំណុចដែលមានហានិភ័យខ្ពស់ ចំណុចធ្លាប់ជួសជុលសម័យមុនជាដើម។ ជាលទ្ធផលនៃការសិក្សាឃើញថា បង្កាន់ដៃនាគ និងខឿនជាន់ទី១ជុំវិញប្រាសាទអង្គរវត្ត មានចំណុចមួយចំនួនទទួលរងនូវហានិភ័យខ្ពស់ ដោយថ្មបង្កាន់ដៃនាគមិនមានលំនឹង និងខឿនស្រុតជាដើម។ ដោយសារតែកត្តាអាយុកាលនៃសំណង់ […]
Tag: អាជ្ញាធរជាតិអប្សរា
អាយុកាលជាង១០០ឆ្នាំ! អគារពីសម័យបារាំងនៅក្នុងតំបន់អង្គរ គ្រោងបើកឱ្យប្រើប្រាស់ឡើងវិញ
អាជ្ញាធរជាតិអប្សរាបានជួសជុលអគារដែលមានអាយុកាលជាង១០០ឆ្នាំ ដែលមានទីតាំងនៅផ្នែកពាយ័ព្យនៃប្រាសាទបាយ័ន ឱ្យមានសោភ័ណភាពឡើងវិញ ព្រមទាំងមានគម្រោងប្រើប្រាស់ជាថ្មី ដើម្បីបម្រើឱ្យផ្នែកវិស័យទេសចរណ៍ និងការសិក្សាស្រាវជ្រាវជុំវិញកិច្ចការអភិរក្សអង្គរ នៅពេលឆាប់ៗ។ ឯកឧត្តម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អគារនេះ គឺជាឃ្លាំងនៃអភិរក្សដ្ឋានទី១ ដែលបានកសាងឡើងតាំងពីសម័យបារាំងនោះ មានលក្ខណៈជារោង សម្រាប់បម្រើឱ្យការងារជួសជុសប្រាសាទបុរាណនានានៅក្នុងតំបន់អង្គរ។ ដោយអគារនេះ មានលក្ខណៈតូចមិនអាចពង្រីកបាន ព្រោះប៉ះពាល់ដល់ប្រាសាទ និងមិនអាចទ្រទ្រង់ការងារអភិរក្សដែលមានទំហំធំ ទើបអ្នកគ្រប់គ្រងពេលនោះ បានសម្រេចចិត្តប្តូរមកកសាងអគារអភិរក្សដ្ឋានថ្មីដែលមានទីតាំងនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប […]
ក្រុមអ្នកជំនាញ បញ្ចប់ការជួសជុលរចនាសម្ពន្ធទបង្ហូរទឹកផ្នែកខាងលិច របស់ប្រាសាទនាគព័ន្ធ
ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បញ្ចប់ជួសជុលរចនាសម្ពន្ធទបង្ហូរទឹក នៅទិសខាងលិចនៃប្រាសាទនាគព័ន្ធដោយជោគជ័យ។ លោក អ៊ិច ស្រេង បុគ្គលិកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា រចនាសម្ពន្ធរបស់ទបង្ហូរទឹកនៅទិសខាងលិចនៃប្រាសាទនាគព័ន្ធបានប្រែក្លាយពីការខូចខាតទៅជាមានភាពរឹងមាំ និងមានសោភ័ណភាពឡើងវិញ។ រចនាសម្ពន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ បានរងការខូចខាតជាច្រើនកន្លែងដោយសារតែកត្តាអាយុកាល ទឹកហូរច្រោះ និងរុក្ខជាតិដុះចាក់ឬសចូលសំណង់។ លោក អ៊ិច ស្រេង បញ្ជាក់ទៀតថា ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានជួសជុលរចនាសម្ពន្ធទបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ ចំនួន២ទីតាំងរួចមកមកហើយ។ ទី១ […]
អ្នកស្រុកអង្គរ ធ្វើកិច្ចពិធីឡើងអ្នកតា៣កើតខែពិសាខ និងបញ្ជូនអ្នកតាឡើងគោក
ពុទ្ធបរិស័ទចំណុះប្រាសាទវត្តអធ្វា បានរៀបចំកិច្ចពិធីឡើងអ្នកតា ៣កើត ខែពិសាខ និងកិច្ចពិធីបញ្ជូនអ្នកតាឡើងគោក ដែលជាទំនៀមពីបុរាណកាលមក។ ពិធីនេះដូចពិធីឡើងអ្នកតា នៅថ្ងៃ៣កើត ខែមាឃដូច្នោះដែរ គ្រាន់តែនៅខែមាឃ គឺគេបញ្ជូនអ្នកតាចុះទឹក ដែលបញ្ជាក់ពីការបញ្ចប់វដ្ដរដូវធ្វើស្រែ។ ពិធីខាងលើធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅប្រាង្គកណ្ដាលប្រាសាទវត្តអធ្វា ដែលជាអ្នកតាធំ ទួលតាមឿង និងទួលដូនប៉ុក ដែលសុទ្ធសឹងជាកន្លែងអ្នកតាសំខាន់ៗជុំវិញតំបន់ប្រាសាទវត្តអធ្វា។ កិច្ចពិធីនេះធ្វើឡើងក្នុងបំណង សុំសេចក្តីសុខសប្បាយ សូមឱ្យមានភ្លៀងគ្រប់គ្រាន់ និងបញ្ជាក់ពីការចាប់ផ្តើមនៃវដ្ដរដូវថ្មី ដែលពលរដ្ឋចាប់ផ្តើមភ្ជួររាស់ធ្វើស្រែ […]
រានហាល និងបង្កាន់ដៃនាគទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែ បង្ហាញសោភ័ណភាពស្រស់ស្អាត រឹងមាំឡើងវិញ
ក្រុមការងារអាជ្ញាធរជាតិអប្សរា សហការឧបត្ថម្ភជាមួយស្ថាប័នGIZ របស់អាល្លឺម៉ង់ បានបញ្ចប់ការងារជួសជុលរានហាល និងបង្កាន់ដៃនាគ ទិសពាយ័ព្យនៃប្រាសាទបន្ទាយសំរ៉ែ បន្ទាប់ពីចាប់ផ្តើមដំណើរការសិក្សា ជួសជុល និងអភិរក្សរយៈពេលជាង ២ឆ្នាំមកនេះ។ អ្នកអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឡុង ណារី បានឱ្យដឹងថា បន្ទាប់ពីជួសជុលដោយយកចិត្តទុកដាក់ និងហ្មត់ចត់ពីអ្នកជំនាញខ្មែរ និងបរទេស រានហាល និងបង្កាន់ដៃនាគ ដែលស្ថិតនៅទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែ បានបញ្ចប់ជាស្ថាពរហើយ និងបានបង្ហាញសោភ័ណភាពស្រស់ស្អាត […]
កាន់តែងាយស្រួល! អាជ្ញាធរជាតិអប្សរា រៀបចំចំណតយានយន្តបន្ថែមទៀត នៅខាងត្បូងខ្លោងទ្វារទន្លេអុំ
ក្រុមការងារភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរា ប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ រៀបចំបំពេញដីនៅទីតាំងខាងមុខខ្លោងទ្វារទន្លេអុំរបស់ក្រុងអង្គរធំ ដែលមានដីមិនរាបស្មើដើម្បីរៀបចំជាចំណត និងមានទីធ្លាធំទូលាយឱ្យភ្ញៀវទេសចរអាចទស្សនា និងថតរូបបានប្រសើរជាងមុន។ លោក ឈឹម សុវណ្ណដេត ប្រធានភ្នាក់ងារទេសចរប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិអប្សរា ស្របពេលកំណើនភ្ញៀវទេសចរ ពិសេសទីតាំងខ្លោងទ្វារទន្លេអុំ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ តែងតែមានភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនា និងឆ្លងកាត់។ ដូច្នេះហើយទើប អាជ្ញាធរជាតិអប្សរា បានរៀបចំបំពេញដីធ្វើជាចំណតបន្ថែមទៀតនៅទីតាំងខាងមុខខ្លោងទ្វារទន្លេអុំនេះ ដែលអាចឱ្យយានយន្តចូលចតដោយមានសណ្តាប់ធ្នាប់ ពិសេសទីធ្លាធំទូលាយធ្វើឱ្យភ្ញៀវទេសចរទស្សនា និងថតរូបកាន់តែប្រសើរជាងមុន។ លោក […]
ក្រុមអ្នកជំនាញធ្វើកំណាយ ដើម្បីជួសជុល និងស្ដារប្រព័ន្ធផ្លូវទឹករបស់ស្ពានហាលខាងលិចនៃប្រាសាទបេងមាលាឱ្យដំណើរការល្អឡើងវិញ
ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ធ្វើកំណាយសង្គ្រោះនៅស្ពានហាលខាងលិចរបស់ប្រាសាទបេងមាលា ស្ថិតនៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ការធ្វើកំណាយសិក្សាស្រាវជ្រាវនេះ ជាគម្រោងរបស់អាជ្ញាធរជាតិអប្សរា ដើម្បីរៀបចំជួសជុល និងស្ដារប្រព័ន្ធផ្លូវទឹករបស់ស្ពានហាលខាងលិចនៃប្រាសាទបេងមាលា ឱ្យដំណើរការល្អឡើងវិញ ដើម្បីនាំយកទឹកតាមកសិន្ធុទៅបំពេញវាលផ្ទី ស្ថិតនៅខាងកើតប្រាសាទ(ជាសំណង់រក្សាទឹក សព្វថ្ងៃគេនិយមហៅ បារាយណ៍)។ លោក ខៀវ ច័ន្ទ បុរាណវិទូ ដែលគ្រប់គ្រងការដ្ឋាននៅប្រាសាទបេងមាលា បានឱ្យដឹងថា ការធ្វើកំណាយសង្គ្រោះនៅស្ពានហាលខាងលិចរបស់ប្រាសាទបេងមាលា ក្នុងបំណងស្វែងយល់ពីស្ថានភាពគ្រឹះ ស្ថានភាពបាតកសិន្ធុ និងដីកកក្រោមស្ពាន […]
ស្ពានហាលខាងកើតប្រាសាទបេងមាលា ចាប់ផ្តើមងើបឈររឹងមាំឡើងវិញជាបន្តបន្ទាប់
ស្ពានហាលផ្នែកខាងកើតរបស់ប្រាសាទបេងមាលា កំពុងប្រែក្លាយពីស្ថានភាពដួលរលំបាក់បែកទ្រុឌទ្រោមប្រែជារឹងមាំឡើងវិញជាបន្តបន្ទាប់ដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ចំណាយពេលជួសជុលប្រមាណ១០ខែមកហើយ ដែលប្រើប្រាស់ថវិកានៃមូលនិធិកិច្ចសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។ អ្នកស្រី បឿត សុប៉ាក វិស្វករនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា រយៈពេល១០ខែមកនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានជួសជុលតួស្ពានហាល សសរ ធ្នឹម បង្កាន់ដៃនាគ ក្បាលនាគទាំងសងខាងនៅផ្នែកខាងជើងស្ពានហាលខាងកើតនៃប្រាសាទបេងមាលា បានសម្រេចរួចរាល់ ព្រមទាំងបានជួសជុលកម្រាលស្ពានដែលស្រុតមួយផ្នែកធំទៀត។ បច្ចុប្បន្នក្រុមការងារនៅតែបន្តជួសជុលដំឡើងក្បាលនាគផ្នែកខាងត្បូង និងជួសជុលថ្មបាយក្រៀមរបស់តួស្ពាន សសរ ធ្នឹម ជើងទម្រនាគ បង្កាន់ដៃនាគ និងកម្រាលនៅផ្នែកនេះជាបន្តទៀត។ […]
ប្រាសាទសង្កែសឹង្ហ បង្ហាញរូបរាងរឹងមាំស្រស់ស្អាតឡើងវិញ បន្ទាប់ពីបានជួសជុលរួចរាល់
ប្រាង្គរបស់ប្រាសាទសង្កែសឹង្ហផ្នែកខាងត្បូង បានប្រែក្លាយពីភាពខូចខាតទៅជាភាពរឹងមាំឡើងវិញ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានជួសជុលរយៈពេលជាច្រើនខែរួចមក។ ប្រាសាទសង្កែសឹង្ហ ដែលស្ថិតនៅភូមិត្រពាំងខ្ទះ ស្រុកស្វាយលើ ខេត្តសៀមរាប ធ្លាប់រងការខូចខាតខ្លាំងលើរចនាសម្ពន្ធជាច្រើនផ្នែក ដូចជា ខឿនផ្នែកខាងក្រោម ខ្លោងទ្វារខាងមុខ ជញ្ជាំងបានពុកនិងប្រេះហែកចេញពីគ្នាខុសពីសភាពដើម។ ក្រុមអ្នកជំនាញបានចាប់ផ្ដើមជួសជុលតាំងពីដើមឆ្នាំ២០២៥ ហើយបច្ចុប្បន្នការងារដ៏ពិបាកនេះទទួលបានជោគជ័យនិងបញ្ចប់ជាស្ថាពរ។ មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុល លោក ពុទ្ធ សុទ្ធ ឱ្យដឹងថា ក្រុមការងារបានជួសជុលប្រាសាទសង្កែសឹង្ហ ដោយពង្រឹងខឿនផ្នែកខាងក្រោម ខ្លោងទ្វារខាងមុខ ពង្រឹងជញ្ជាំងដែលពុកផុយ ដំបូលរបស់រួតទី១ដល់រួតទី២ ជួសជុលស្នាមប្រេះ […]
រកឃើញដងខ្លួនពុទ្ធបដិមា ក្នុងកំណាយដំណាក់កាលទី២ នៅប្រាសាទតាព្រហ្ម
អាជ្ញាធរជាតិអប្សរា តាមរយៈការសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ធ្វើកំណាយស្រាវជ្រាវក្នុងដំណាក់កាលទី២ នៅចំណុចខាងក្រៅកំពែងថ្មបាយក្រៀមនាទិសឦសាននៃរោងទងទី៣របស់ប្រាសាទតាព្រហ្ម បានរកឃើញដងខ្លួនពុទ្ធបដិមាចំនួន១ ដែលព្រះសិរត្រូវបានរកឃើញនៅប្រាសាទតាព្រហ្ម ក្នុងឆ្នាំ១៩២៧ និងរក្សាទុកនៅអភិរក្សដ្ឋានអង្គរ រហូតមកបច្ចុប្បន្ន។ លោកស្រី នេត ស៊ីមន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការណ៍ធ្វើកំណាយនៅដំណាក់កាលទី២ នៅខែកុម្ភៈ ឆ្នាំ២០២៥ បានរកឃើញដងខ្លួននៃពុទ្ធបដិមាក្នុងចំណោមបំណែកបដិមាចំនួន២៩ មានដងខ្លួនពុទ្ធបដិមាចំនួន១ សិល្បៈរចនាប័ទ្មបាយ័ន មានស្ថានភាពបាត់បង់ព្រះសិរ ប្រអប់ជើង និងព្រះហស្តស្តាំ មានកម្ពស់ប្រវែង១.១៦សង់ទីម៉ែត្រ […]
