ប្រទះឃើញចម្លាក់បដិមាថ្មភក់ចំនួន៦ នៅខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម

មការងារជួសជុលប្រាសាទបុរាណរបស់អាជ្ញាធរជាតិអប្សរានៅការដ្ឋានប្រាសាទតាព្រហ្ម បានប្រទះឃើញចម្លាក់បដិមាបុរាណធ្វើពីថ្មភក់ចំនួន៦ដុំនៅក្នុងការដ្ឋានដែលកំពុងតែជួសជុល។ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា អ្នកស្រី នេត ស៊ីមន មានប្រសាសន៍ថា ចម្លាក់ថ្មបុរាណដែលគេប្រទះឃើញនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគចំនួន២ រូបលោកកេស្វរៈចំនួន១ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគបាក់ព្រះកេសទម្រង់សមាធិ និងបាក់ព្រះហស្តទាំងសងចំនួន២ និងថ្មកំពូលហោជាង ដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម១ផ្ទាំងទៀត។ អ្នកស្រី នេត ស៊ីមន បន្តទៀតថា រូបចម្លាក់ទាំងនោះបានកប់នៅក្រោមកំណកដីរបស់ខឿនខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ហើយក្រុមការងារបានប្រទះឃើញនៅពេលដែលអាជ្ញាធរជាតិអប្សរាសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)ចាប់ផ្ដើមការងារជួសជុលខ្លោងទ្វារនេះឡើងវិញ ដោយបានរើថ្មនៃរចនាសម្ពន្ធខ្លោងទ្វារដែលនៅរាយប៉ាយដើម្បីរៀបចំទៅតាមទីតាំងដើមឡើងវិញតាមបច្ចេកទេសអាណាស្ទីឡូ កាលពីពាក់កណ្ដាលខែវិច្ឆិកា៕

ការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម គ្រោងបញ្ចប់នៅដើមឆ្នាំ២០២៤

ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម លោក Chitranjan Kumar ឱ្យដឹងថា ដំណើរការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម គឺធ្វើតាមបច្ចេកទេសអាណាស្ទីឡូ ដោយរើគំនរថ្មខ្លោងទ្វារទាំងមូលដែលដួលរលំបាក់បែក ដើម្បីស្វែងរកទីតាំងដើមឡើងវិញ។ ប្រធានគ្រប់គ្រងការដ្ឋានរូបនេះបន្តទៀតថា ការងាររយៈពេលជាច្រើនខែមកនេះ ក្រុមការងារជួសជុលបានពង្រឹងគ្រឹះ និងរៀបចំរចនាសម្ពន្ធនៃខ្លោងទ្វារទាំងមូលឡើងវិញ។ ស្វែងរកថ្មដែលបានបាត់មកដាក់នៅតាមទីតាំងដើម។ រីឯ ទីតាំងដែលបាត់បង់ថ្ម ឬថ្មខូចខាត គឺដាក់បន្ថែមថ្មថ្មីជំនួសដើម្បីទល់ទ្ររចនាសម្ពន្ធផ្សេងៗ។ បច្ចុប្បន្ន ក្រុមការងារបានខិតខំជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម ដោយបានសម្រេច៦០ភាគរយហើយ។ លោក Chitranjan Kumar បញ្ជាក់ទៀតថា […]

ភ្ញៀវទេសចរជិត៨ម៉ឺននាក់ បានមកទស្សនាពិព័រណ៍ និងការសម្តែងទស្សនីយភាពសិល្បៈចម្រុះនានានៃព្រឹត្តិការណ៍រំលឹកគុណអង្គរ

រយៈពេល១០ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២៣ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជិត៨ម៉ឺននាក់ ចូលមកទស្សនាស្តង់ពិព័រណ៍ និងកម្មសម្តែងទស្សនីយភាពសិល្បៈចម្រុះ នៅខាងមុខប្រាសាទអង្គរវត្ត និងព្រះលានជល់ដំរីនៃក្រុងអង្គរធំ។ ក្នុងនោះ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនា រោងពិព័រណ៍របស់អាជ្ញាធរជាតិអប្សរា សរុបចំនួន ៩ ៦៤៣ នាក់ ភ្ញៀវជាតិចំនួន ៤ ៥៩៥ នាក់ […]

ក្រុមសិល្បករ យុវជន និងវិស័យឯកជន ចូលរួមដង្ហែក្បួនព្យុហយាត្រា ដើម្បីអបអរសាទរព្រឹត្តិការណ៍រំលឹកគុណអង្គរ

រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ក្រុមសិល្បករ សហភាពសហព័ន្ធយុវជនកម្ពុជា សិស្ស-និស្សិត រួមជាមួយវិស័យឯកជន ចំនួនប្រមាណ៤៥០នាក់ បានចូលរួមដង្ហែក្បួនព្យុហយាត្រា ចាប់ផ្តើម​ពីទីស្នាក់ការអង្គភាពនគរបាលបេតិកភណ្ឌប្រចាំតំបន់អង្គរ ឆ្ពោះមកស្ពានហាលមុខប្រាសាទអង្គរវត្ត ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានសម្តែងនូវសេចក្តីរីករាយដែលក្រុមសិល្បករ និងវិស័យឯកជននៅក្នុងខេត្តសៀមរាប ចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ខួបទី៣១ […]

GIZ អាល្លឺម៉ង់ បណ្ដុះបណ្តាលយុវជនខ្មែរឲ្យចេះជំនាញព្យាបាល និងអភិរក្សថ្ម ដោយខ្លួនឯង

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ បើកវគ្គបណ្តុះបណ្តាលជំនាញព្យាបាលនិងអភិរក្សថ្មដល់សិក្ខាកាមខ្មែរចំនួន២០រូប នៅប្រាសាទបន្ទាយសំរ៉ែ អស់រយៈពេលពាក់កណ្តាលឆ្នាំមកហើយ បើគិតមកដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២៣។ ការបើកវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងចង់ឱ្យយុវជនខ្មែរក្លាយជាអ្នកជំនាញជំនាន់ថ្មីនៅតាមការដ្ឋានជួសជុលប្រាសាទបុរាណនានានៅក្នុងរមណីយដ្ឋានអង្គរទៅថ្ងៃអនាគត។ ក្នុងឱកាសថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នេះដែរ ក៏ជាការរំលឹកខួបទី១៥ឆ្នាំ របស់អង្គការ GIZ អាល្លឺម៉ង់ ក្នុងកិច្ចសហការលើការងារអភិរក្សថ្មនិងបណ្ដុះបណ្ដាលធនធានមនុស្សខ្មែរលើជំនាញនេះដូចគ្នា។ លោក ឡុង ណារី […]

សិស្សានុសិស្សជាង ១ពាន់នាក់ ហែក្បួនព្យុហយាត្រា ក្នុងព្រឹត្តិការណ៍ «រំលឹកគុណអង្គរ»

នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា រួមជាមួយសិស្សានុសិស្សសរុប១២៥០នាក់ បានធ្វើព្យុហយាត្រាដង្ហែក្បួនជាលើកទី២ ក្នុងព្រឹត្តិការណ៍“រំលឹកគុណអង្គរ”ចាប់ផ្តើមចេញពីមុខប្រាសាទអង្គរ ឆ្ពោះទៅខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ និងឆ្ពោះទៅក្រុងសៀមរាប។ ព្យុហយាត្រានេះ ដើម្បីផ្សព្វផ្សាយឱ្យសាធារណជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិ មានការរំលឹកគុណដល់ប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ។ ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា តំណាង ឯកឧត្តម ហង់ […]

ព្រឹត្តិការណ៍រំលឹកគុណអង្គរ ឆ្នាំ២០២៣នេះ មានប្រារព្ធពិធី និងទស្សនីយភាពអ្វីខ្លះ?

ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ពិធីរំលឹកគុណអង្គរ នឹងរៀបចំឡើងរយៈពេល១០ថ្ងៃ ដោយចាប់ពីថ្ងៃទី០៧ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដែលមានប្រារព្ធកម្មវិធីសាសនា ស្ដង់ពិព័រណ៌ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី។ ពិធីនឹងចាប់ផ្តើមបើកជាផ្លូវការ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានពិធីបួងសួងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណមុខប្រាសាទអង្គរវត្ត នឹងប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត […]

វត្ថុបុរាណសិតពីលោហៈចំនួន១៨ តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ

នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីតាំងបង្ហាញវត្ថុបុរាណចំនួន១៨ ដែលសិតពីលោហៈ។ វត្ថុបុរាណចំនួន១៨ ដែលសិតពីលោហៈមាន សំរឹទ្ធិ ទង់ដែង និងដែក ព្រមទាំងកុលាលភាជន៍មួយប្រភេទ ជាឆ្នាំងដី ដែលមានរូបព្រះពុទ្ធបដិមាសិតពីក្រមួននៅក្នុងនោះផង មានប្រភពមកពីប្រាសាទមេបុណ្យខាងលិច។ វត្ថុសិល្បៈទាំងអស់នេះ គឺជាលទ្ធផលនៃការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅទីនោះ ក្នុងចន្លោះឆ្នាំ២០១២ […]

អាជ្ញាធរអប្សរារំលឹកបំរាម ៣ចំណុច មុនឡើងកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត

រួតបាកាណ ឬកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តដែលមានកម្ពស់ប្រមាណ៦៥ម៉ែត្រ គឺជាគោលដៅដ៏សំខាន់បំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលតែងតែឡើងទៅទស្សនា។ ជារៀងរាល់ថ្ងៃ មន្ត្រីអាជ្ញាធរជាតិអប្សរា បានរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពជាប្រចាំសម្រាប់ភ្ញៀវទេសចរដែលឡើងទៅទស្សនាផង និងថ្វាយគ្រឿងសក្ការៈបូជាផង នៅលើរួតបាកាណនៃប្រាសាទអង្គរវត្តនេះ។ ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា ប្រចាំការប្រាសាទអង្គរវត្ត លោក ឡេក គិមលីន មានប្រសាសន៍ថា ដើម្បីសុវត្ថិភាពរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់ភ្ញៀវដែលឡើងទៅទស្សនារួតបាកាណ។ ការឡើងលើរួតបាកាណនេះ គឺមានបញ្ញត្តិមួយចំនួនដូចជា ទី១ ការឡើងទៅលើកំពូលប្រាសាទ គឺមិនឱ្យលើសពី​១០០នាក់ទេក្នុងពេលទស្សនាម្ដងៗ […]

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្ហាញពីមោទកភាព ពេលបានដើរឆ្លងកាត់ស្ពានហាលប្រាសាទអង្គរវត្ត

ក្រោយពីបញ្ចប់ការងារជួសជុល និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ ក្នុងមួយថ្ងៃៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនរយនាក់ដើរឆ្លងកាត់ស្ពានហាលខាងលិចដើម្បីចូលទៅទស្សនាប្រាសាទអង្គរវត្ត បានពោលពាក្យកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងជួសជុល និងអភិរក្សស្ពានហាលនេះបានល្អប្រសើរឡងវិញ។ បន្ថែមលើនេះ ភ្ញៀវទេសចរក៏បង្ហាញពីមោទកភាពនៃកេរដំណែលដូនតាខ្មែរមួយនេះដែរ។ លោកតា កាយ កាន អាយុ៧៨ឆ្នាំ មកពីខេត្តកំពង់ធំ បានបង្ហាញអារម្មណ៍រីករាយក្រោយរូបគាត់បានដើរឆ្លងកាត់ស្ពានហាលសារជាថ្មី ដោយគាត់រៀបរាប់ថាគាត់ធ្លាប់ឆ្លងកាត់ស្ពានហាលនេះតាំងពីឆ្នាំ២០០៥ ដែលកាលណោះ ស្ពានមានស្ថានភាពបាក់បែក និងស្រុតដោយកន្លែងពិបាកធ្វើដំណើរ។ ប៉ុន្តែពេលនេះ គាត់បានដើរលើស្ពានបុរាណម្តងទៀត ឃើញថា មានភាពរឹងមាំឡើងវិញ ព្រមទាំងធ្វើឱ្យភ្ញៀវដែលមកលេងអង្គរងាយស្រួលធ្វើដំណើរជាងមុនផង។ […]

5
Promotion