រថពាសដែកវិលចូលបន្ទាយវិញ ក្រោយកម្ពុជា និងថៃ បានឯកភាពគ្នាកែសម្រួលយុទ្ធោបករណ៍ និងដកអាវុធធុនធ្ងន់រៀងៗខ្លួនចេញពីតំបន់ជម្លោះព្រំដែន

នៅវេលាម៉ោង១១:០០នាទីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ ក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យសព្វាវុធ (រថពាសដែក) ដែលបានត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបវិញ បន្ទាប់ពីបានចាកចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទីយប់មិញនេះ ក្រោយភាគីកម្ពុជា និងថៃបានឯកភាពគ្នាធ្វើការកែសម្រួលយុទ្ធោបករណ៍ […]

តើមន្រ្តី និងជនស៊ីវិលណាខ្លះ អាចដាក់អាវុធតាមខ្លួនបាន?

មួយរយៈពេលចុងក្រោយនេះ ហេតុការណ៍បាញ់សម្លាប់គ្នាហាក់កក្រើកឡើងខ្លាំង ដែលបង្កឱ្យមានការព្រួយបារម្ភអំពីអសន្តិសុខ និងភាពគ្មានសណ្តាប់ធ្នាប់ក្នុងសង្គម ពិសេសនោះ គឺការប្រើប្រាស់អាវុធគ្រឿងផ្ទុះដោយខុសច្បាប់ដើម្បីប្រព្រឹត្តអំពើឃាតកម្ម។ ជាក់ស្តែងថ្មីៗនេះ មានករណីបាញ់ប្រហារដ៏រន្ធត់មួយបណ្តាឲ្យគូដណ្តឹងមួយគូបានស្លាប់ ខណៈដែលខ្មាន់កាំភ្លើងមានងារជាឧកញ៉ា ហើយត្រូវបានមហាជនថ្កោលទោសអំពើយ៉ាងព្រៃផ្សៃនេះ។ ភ្ជាប់នឹងករណីនេះ មហានជនជាច្រើនមានចម្ងល់ថា តើមន្ត្រី ឬជនស៊ីវិលណាខ្លះ អាចប្រើប្រាស់អាវុធបាន? យោងតាមក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ជាទូទៅបុគ្គលដែលមានសិទ្ធិក្នុងការប្រើប្រាស់អាវុធជាតិផ្ទុះ មានដូចជា កងយោធពលខេមរៈភូមិន្ទ កងរាជអាវុធហត្ថ កងកម្លាំងនគរបាលជាតិ កងជីវពល […]

ករណីបាញ់បោះនៅគីរីរម្យ៖ សមត្ថកិច្ចប្រកាសឲ្យម្ចាស់ផ្ទះដីចំការ ប្រគល់ខ្លួន ខណៈបក្ខពួក៤នាក់​បានចូលសារភាព

ហេតុការណ៍បាញ់បោះសេរីនៅលេីភ្នំគីរីរម្យ​ជាង២០០គ្រាប់ (​អាវុធ​វែង, ខ្លី​) កាលពីថៃ្ងទី១១​ វិច្ឆិកា​២០២៣​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ-អ្នកទេសចរណ៍ទៅលេងកំសាន្ដនៅរមណីយដ្ឋាន​ឧទ្យានជាតិ​ព្រះសុរាម្រិតកុសុមៈនារីរ័ត្ន​គីរីរម្យ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាល​បានកំណត់មុខសញ្ញាពាក់ព័ន្ធ​ និងបានស្នេីសុំដីកា​បញ្ជាឲ្យចូលខ្លួនលេីបុគ្គលឈ្មោះ​ កង តារាវិឆៃ​ភេទប្រុស​អាយុប្រហែល​ ៣០ឆ្នាំ​ជាម្ចាស់ផ្ទះដីចំការ​និងជាអ្នកបាញ់បោះសេរីព្រមទាំងបក្ខពួក។ នៅថៃ្ងទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ បក្ខពួកក្នុងចំណោម​អ្នកដែលបានចូល​រួមក្នុងសកម្មភាពខាងលេី​៤នាក់​បានចេញមុខសារភាពចំពោះមុខសមត្ថកិច្ច និងប្រគល់វត្ថុតាងអាវុធខ្លី​គ្រប់ម៉ាកចំនួន ០៣ដេីម​ និងបានសហការផ្ដល់ព័ត៌មានអំពីអ្នកពាក់ព័ន្ធផ្សេងទៀតជូនសមត្ថកិច្ច។ នៅថ្ងៃនេះ សមត្ថកិច្ច​នគរបាលសំណូមពរដល់បុគ្គលពាក់ព័ន្ធពិសេស​ឈ្មោះ​កង​តារាវិឆៃ​សូមប្រគល់ខ្លួន និងអាវុធ​ជូនសមត្ថកិច្ច​មុនចំណាត់ការចាប់ខ្លួន។ បច្ចុប្បន្ន​បុគ្គល​៤​នាក់ បានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ​ ចំណាត់ការនីតិវិធីបន្ដ៕

5
Promotion