តំណាងកម្ពុជា ដែលមានមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរជាតិអាវុធគីមីកម្ពុជា បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ របស់អាជ្ញាធរជាតិនៃប្រទេសជាសមាជិកអង្គការ ហាមឃាត់អាវុធគីមី (OPCW) នៅទីក្រុងឡាអេប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានសមាសភាពចូលរួមមកពីបណ្តាប្រទេសជាសមាជិកទាំង ១៩៣ប្រទេស។  ក្រសួងការបទេសបានឱ្យដឹងថា កិច្ចប្រជុំបានបន្តក្នុងស្មារតីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួម ដើមី្បប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រប់ទំរង់នៃអាវុធជីវសាស្ត្រ ឬអាវុធគីមី ដូចជាការផលិត ការដឹកជញ្ជូន ការស្តុកទុក ឬការចែកចាយ ខុសនិយាមអន្តរជាតិ ដែលបង្កហានិភ័យនិងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សជាតិ […]