កីឡាករ ម៉ឺន មេឃា និងអេ អាំម៉ារីន ទើបតែវិលត្រឡប់មកពីប្រទេសអូស្ត្រាលីកាលពីរសៀលថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីបានទទួលបានជោគជ័យដោយទទួលបានខ្សែក្រវាត់គុនខ្មែរពិភពលោក ព្រមទាំងទទួលបានរង្វាន់រថយន្ត១គ្រឿង។ ជាមួយនិងជោគជ័យនេះ អ្នកឧកញ៉ា ឡេង ប្រុស ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ Galaxy Navatra Group បានសម្តែងការកោតសរសើរ និងបានបង្ហាញថាជាមោទនភាពលើអ្នកបន្តវេន ត្រកូនអេភូថង ជាខ្លាំង

