ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទសរុប១៤៧ ករណី ក្នុងនោះមានអាជីវកម្មផ្លូវភេទ៩២ករណី។ ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២០៥នាក់ ស្រី៣៧នាក់ និងជនបរទេស១៩នាក់ បញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ។ បើតាមអ្នកនាំពាក្យរង ក្នុងចំណោមការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទទាំង១៤៧ករណីនោះ អំពើជួញដូរមនុស្សបង្ក្រាបបានចំនួន៥៥ករណី ឃាត់ខ្លួនមនុស្ស៧៩នាក់ ស្រី៧នាក់ ជនបរទេស១៣នាក់ សង្គ្រោះជនរងគ្រោះបានចំនួន២០០នាក់ […]