បុរសម្នាក់រស់នៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប ដែលជាអ្នករើសបានកាបូបលុយភ្ញៀវទេសចរអន្តរជាតិ ហើយ​បានប្រគល់ជូនដល់ម្ចាស់វិញ ត្រូវបានចាត់ទុកជាពលរដ្ឋគំរូ និងទទួលបានការកោតសរសើរជាខ្លាំង។ បើទោះបីមានជីវភាពខ្វះខាត់ក៏ដោយ លោក ឈុន គួន បានរើសការបូបលុយភ្ញៀវទេសចរបរទេស មានលុយជាច្រើន ប៉ុន្តែគាត់ស្វែងរកម្ចាស់វិញនេះ ដោយយល់ឃើញពីជនរងគ្រោះជួបការលំបាក ព្រោះថានៅក្នុងការបូបនោះមានថវិកាផង មានប័ណ្ណទស្សនាអង្គរផង ព្រមទាំងមានលិខិតឆ្លងដែនផងដែរ។ កាលពីថ្ងៃទី៧ ខែវិច្ឆិកាកន្លងទៅ លោក ឈុន គួន បានរើសសម្ភារៈភ្ញៀវទេសចរ នៅតាមផ្លូវទៅអង្គរវត្ដ ហើយបានប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុកស្វែងរកម្ចាស់ […]