ក្រោយវះកាត់សម្រកខ្លាញ់ក្បាលពោះ តារាកំប្លែង កាតុ ត្អូញបាត់ចំណូលពីការច្រៀងការ !

ក្នុងមួយឆ្នាំៗតារាកំប្លែង អ្នកនាង សុខ ចាន់ធីតា ហៅ កាតុ អាចរកប្រាក់ចំណូលបានច្រើនគួរសមពីអាជីពច្រៀងការ ដោយឡែកថ្មីៗនេះនាងបានត្អូញត្អែរថា បានបាត់ចំណូលច្រើនពីអាជីពនេះបើធៀបទៅនិងឆ្នាំមុនៗ ។  ដូចមហាជនបានដឹងស្រាប់ហើយថា ក្នុងរដូវរៀបការម្តងៗតារាកំប្លែង កាតុ ដើរច្រៀងកាត់សក់ការក្នុងមួយថ្ងៃៗចាប់ពីពីរោងទៅបីរោងស្ទើរតែរកពេលវេលាសម្រាកគ្មាន ចម្លែកអ្វីតែឆ្នាំនេះមិនសូវមានគេហៅកាត់សក់ច្រៀងការដូចកាលពីមុនសោះ ។ ជួបជាមួយតារាកំប្លែងអ្នកនាង កាតុ កាលពីពេលថ្មីៗនេះនាងបានបញ្ជាក់ប្រាប់ថា ការងារច្រៀងការឥឡូវស្ងាត់ណាស់ ប្រហែលជាវិប្បត្តិសេដ្ឋកិច្ច ធ្វើឱ្យគ្រប់គ្នាមិនហ៊ានរៀបការហើយមើលទៅ តែទោះជាយ៉ាងណានាងក៏បានងាកមកធ្វើការងារផ្សេងទៀតដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ។   ខណៈពេលដែលការងារមិនសូវមហាញឹកដូចមុនតារាកំប្លែងអ្នកនាង កាតុ បានទៅហាងកែសម្ផស្សមួយកន្លែង វះកាត់សម្រកខ្លាញ់ក្បាលពោះ ដើម្បីបានរាងស្អាត គាប់ចិត្តស្វាមី ។ […]

អ្នកនាង កាតុ បង្ហាញក្តីរីករាយខ្លាំង ក្រោយទទួលបានប័ណ្ណកម្មសិទ្ធិពីបុរី ឡេង ណាវ៉ាត្រា 6A ដែលសម្របសម្រួលពីសួងរៀបចំដែនដី

តារាចម្រៀង អ្នកនាង សុខ ច័ន្ទធីតា ហៅកាតុ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយខ្លាំង បន្ទាប់ពីទទួលបានប័ណ្ណកម្មសិទ្ធិពីបុរី ឡេង ណាវ៉ាត្រា ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសអញ្ជើញទៅទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយនឹងស្វាមី អ្នកនាង កាតុ បានលើកឡើងថា៖ “នាងខ្ញុំជាសិល្បករ សិល្បការិនី […]

5
Promotion