អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានផ្ទុយពីការពិត របស់ប្រព័ន្ធផ្សព្វផ្សា​យ​មួយចំនួនរបស់ ប្រទេសថៃ ដែលមានខ្លឹមសារថា« ….ទាហានជើងទឹកថៃបានរឹបអូសឃ្លាំងសព្វាវុធរបស់កម្ពុជានៅក្នុង​អគារកាស៊ីណូថ្មដា» ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រូបភាព និងទីតាំងដែលបានផ្សព្វផ្សាយពីការរឹបអូសឃ្លាំងសព្វាវុធរបស់កម្ពុជា មិនមែនស្ថិតនៅក្នុងរបស់ដែលហៅថា “បរិវេណអគារកាស៊ីណូថ្មដា» នោះទេ តែផ្ទុយទៅវិញទីតាំងនោះគឺជា «ប៉ុស្តិ៍នគរ​បាល​ការពារព្រំដែនគោក ច្រកផ្លូវ៥៦» ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ នៃស្នងការដ្ឋាននគរបាលខេត្ត ពោធិ៍សាត់ ដែលស្ថិតក្នុងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។ ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ បានបង្ហាញពីចេតនាទុច្ចរិត និងស្មោកគ្រោក មិនអាចប្រកែកបាន […]