ក្រុមអ្នកវិទ្យាសាស្ត្របរិស្ថានមួយក្រុម បានរកឃើញតុកកែ១ប្រភេទ និងជីងចក់២ប្រភេទ នៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង ត្រូវបានទទួលស្គាល់ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក។ គំហើញថ្មីនេះ មកពីក្រុមអ្នកវិទ្យាសាស្ត្រក្រសួងបរិស្ថាន អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និងសាកលវិទ្យាល័យ La Sierra របស់សហរដ្ឋអាមេរិក។ អ្នកស្រាវជ្រាវពាក់ព័ន្ធខាងលើបានធ្វើការកាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ សិក្សាលើប្រភេទជីវៈចម្រុះថ្មីនៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ហើយថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានបង្ហាញលទ្ធផលលើការរកឃើញ លើប្រភេទជីវៈចម្រុះចំនួន៣ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក។ ការរកឃើញ លើប្រភេទជីវៈចម្រុះចំនួន៣ រួមមាន៖ […]
