តារាចម្រៀងជើងចាស់អ្នកស្រី ហ៊ឹម ស៊ីវន បានប្រកាសថាផ្អាកការងារសិល្បៈក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីទុកពេលវេលាទៅមើលថែចំការទុរេន នៅទឹកដីខេត្ត កែប ។ អ្នកស្រី ហ៊ឹម ស៊ីវន មានឈ្មោះល្បីល្បាញនៅក្នុងវិស័យចម្រៀង និងអាចរកប្រាក់ចំណូលបានច្រើនគួរសមពីវិស័យនេះ តែអ្នកស្រីនៅតែមានការព្រួយបារម្ភ និងបានបណ្តាក់ទុននៅក្នុងការដាំដំណាំទុរេនបន្ថែមទៀត ដើម្បីទទួលបានប្រាក់ចំណូលចិញ្ចឹមជីវិត ពីព្រោះមិនអាចពឹងលើអាជីពសិល្បៈរហូតដល់ខ្លួនចាស់ឡើយ ។ ជួបជាមួយអ្នកស្រី ហ៊ឹម ស៊ីវន កាលពីមុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ អ្នកស្រីបានរៀបរាប់ប្រាប់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ អ្នកស្រីមិនទទួលការងារសិល្បៈ ឬចេញទៅសម្តែងនៅក្នុងសង្រ្កាន្ត ឆ្នាំថ្មីដូចជារាល់ដងទេ ដោយសារអ្នកស្រីទុកពេលវេលាទៅមើលថែចំការទុរេនរបស់ខ្លួននៅលើទឹកដីខេត្ត […]

