កាលពីថ្ងៃទី២៣ តុលា កាសែតអាមេរិក New York Times បានលាតត្រដាងដោយដកស្រង់ប្រភពពីក្រសួងរតនាគារអាមេរិក បានសរសេរថា ថៃ គឺជាច្រកឆ្លងកាត់សម្រាប់ក្រុមបណ្តាញឧក្រិដ្ឋកម្មតាមអនឡាញ (Scam) ដែលបោកប្រាស់ជនជាតិអាមេរិកអស់ទឹកប្រាក់ $១៦.៦ពាន់លានដុល្លារ។ ក្នុងអត្ថបទចេញផ្សាយរបស់ New York Times បានសរសេរថា មានជនជាតិអាមេរិក បានចាញ់បោកដោយសារតែអំពើឧក្រិដ្ឋកម្មតាមអនឡាញនោះ ខណៈក្រុម Scam បានប្រើអាកាសយានដ្ឋានក្នុងប្រទេសថៃ ដើម្បីធ្វើជាស្ពានចម្លងសម្រាប់ទង្វើឆបោក និងជួញដូរទៅទីតាំងផ្សេងទៀត។ […]