លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានរម្លឹកឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៣ មានករណីអគ្គិភ័យកើតឡើង១៥ករណី បណ្ដាលឱ្យឆេះផ្ទះ១៣ខ្នង បន្ទប់ស្នាក់នៅ៦បន្ទប់ ឃ្លាំង១ខ្នង និងរថយន្ត៤គ្រឿង។ ពុំមានអ្នកស្លាប់ និងបួស គ្រោះអគ្គិភ័យកាលណោះ មានមូលហេតុចម្បង ដូចជាការឆ្លងចរន្តអគ្គិសនី៨ករណី ភ្លើងទៀននិងធូប៥ករណី។   ចំណែក នៅឆ្នាំ២០២៤ […]