អស្ចារ្យ! ឧបនាយករដ្ឋមន្រ្តី ២រូបពួតដៃគ្នារៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អស្ទឹងព្រែកត្នោត ក្រុងច្បារមន

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយរដ្ឋបាលខេត្ត​កំពង់ស្ពឺ បានចុះពិនិត្យទីតាំងនៃការសិក្សាគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អស្ទឹងព្រែកត្នោត ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

មិនគួរវាយតម្លៃ ហ៊ុន ម៉ានី ជាកូនអ្នកណា ឬជាប្អូនអ្នកណាទេ គួរតែវាយតម្លៃថា ហ៊ុន ម៉ានី បានធ្វើអ្វីខ្លះហើយ

“មិនគួរវាយតម្លៃហ៊ុន ម៉ានី ជាកូនអ្នកណា ឬជាប្អូនអ្នកណាទេ។ គួរតែវាយតម្លៃថា ហ៊ុន ម៉ានី បានធ្វើអ្វីខ្លះហើយជួយទៅដល់សង្គមជាតិនាពេលកន្លងមក”។ នេះជាការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅចំពោះមុខអ្នកសារព័ត៌មានក្នុងដំណើរការប្រឡងជ្រើសរើសមន្រ្តីឲ្យចូលបម្រើការក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។ កាលគូសបញ្ជាក់បែបនេះ ក្រោយឯកឧត្តម ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី ហើយក៏មាននការរិះគន់ជាបន្តបន្ទាប់ថា ដោយសារជាប្អូននាយករដ្ឋមន្រ្តី ទើបទទួលបានតំណែងខ្ពស់បែបនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី […]

ឈាមជ័រ អ្នកគិតគូពីបញ្ហាសង្គម

“កន្លងមក ពុកម៉ែធ្លាប់បាននិយាយថា មិនចង់ឃើញកូនៗ ធ្វើនយោបាយឡើយ ដោយយោងទៅលើភាពលំបាក ការទទួលខុសត្រូវ និងការលះបង់ ដែលពួកគាត់ផ្ទាល់បានឆ្លងកាត់។ ប៉ុន្តែបរិបទសង្គមបានផ្លាស់ប្តូរ ដែលនាំឲ្យយើងបានដើរមកដល់ចំណុចនេះ ដែលនេះប្រហែលពួកខ្ញុំទាំងអស់គ្នា មានឈាមជ័រជាអ្នកគិតគូពីបញ្ហាសង្គម ចង់ឃើញភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមម្លប់នៃសន្តិភាព ដែលយើងកំពុងតែមាននេះថ្ងៃនេះ និងបន្តទៅថ្ងៃអនាគត”។ នេះជាអ្វីដែលឯកឧត្តម ហ៊ុន ម៉ានី កូនប្រុសពៅសម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើង។ ឯកឧត្តម […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មិនមែនឯកឧត្តម ហ៊ុន ម៉ានី ក៏ត្រូវតែតម្លើងឋានៈជាឧបនាយករដ្ឋមន្ត្រីដែរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ទោះបីជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មិន​មែនជាមិនមែនជាឯកឧត្តម ហ៊ុន ម៉ានី ប្អូនប្រុសរបស់សម្ដេចក៏ដោយ ក៏ត្រូវតែតម្លើងឋានៈជាឧបនាយករដ្ឋមន្ត្រីដែរ។ សម្តេចធិបតី បានថ្លែងថា ការតម្លើងឋានៈឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី ដើម្បីសម្រួលដល់ឋានានុក្រមការងារ ផ្តល់ទម្ងន់ និងប្រសិទ្ធភាពការងារ ក្នុងកិច្ចការងារកម្រែទម្រង់។ សម្តេចធិបតីបានបញ្ជាក់ទៀតថា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណនេះមានការងារច្រើនដែលត្រូវទទួលខុសត្រូវ និងចាត់ចែងជាជំនួយទៅដល់នាយករដ្ឋមន្ត្រី។ ដូច្នេះការងារកំណែទម្រង់នេះ […]

រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីពីររូបទៀត នៅថ្ងៃទី២១កុម្ភៈ

រដ្ឋសភានឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាល ៣រូប ៖ ១. ឯកឧត្តម ហ៊ុន ម៉ានី ជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ២. ឯកឧត្តម ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង៣. ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី […]

អាណត្តិទី៧នេះ លោក នេត សាវឿន និងលោក ស៊ុន ចាន់ថុល នឹងឡើងកាន់តំណែងឧបនាយករដ្ឋមន្រ្តី

នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធី សម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវាត់ក្រុងទី៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានប្រកាសថា អគ្គស្នងការដ្ឋាននគរបាលជាតិ លោក នេត សាវឿន និងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន នឹងត្រូវផ្លាស់ប្ដូរឲ្យទៅ កាន់តំណែងជាឧបនាយករដ្ឋមន្ត្រី សម្រាប់គណៈរដ្ឋមន្រ្តីថ្មី ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ 

5
Promotion