៥ចំណុច! ទាំងអស់គ្នាអាចចូលរួមបានក្នុងសង្គ្រាមព័ត៌មាន និងសតិអារម្មណ៍ ចំពោះមុខនៃការបំភ្លៃបំផ្លើសរបស់ក្រុមឈ្លានពានថៃមកលើកម្ពុជា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា នៅថ្ងៃទី១៥ ខែធ្នូនេះ បានអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់រួមគ្នាដើម្បីការពារកម្ពុជាប្រឆាំងនឹងការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រៅពីប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិ តើបងប្អូនសាធារណជនទាំងអស់គ្នាអាចចូលរួមអ្វីបានក្នុងសង្គ្រាមព័ត៌មាននិងសតិអារម្មណ៍ចំពោះមុខនៃការបំភ្លៃបំផ្លើសរបស់ក្រុមឈ្លានពាន? ឯកឧត្តមបានលើកឡើងថា ភាគីថៃបានប្រើប្រាស់យុទ្ធសាស្ត្រក្នុង «សង្គ្រាមព័ត៌មាននិងសតិអារម្មណ៍» របស់គេ គឺយុទ្ធសាស្ត្រ«បំភ្លៃបំផ្លើស មួលបង្កាច់បង្កហេតុដើម្បីបង្កើតលេសឈ្លានពានកម្ពុជា» ឬ«Provocative Information Warfare Strategy»។ ថៃបានបង្កហេតុដើម្បីបង្វែរស្ថានការណ៍ពីការបែកបាក់ជាតិដ៏ជ្រាលជ្រៅរបស់គេមកព្រំដែន, ពួកគេបានចោទប្រឌិតរឿង និងចោទប្រកាន់ […]

ឯកឧត្តម នេត្រ ភក្រ្តា៖ កម្ពុជានិយាយពិត ថៃនិយាយកុហកពិភពលោក ស្រែកថាខ្លួនជាជនរងគ្រោះគ្មានការអៀនខ្មាស

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២៦ ខែកក្កដានេះថា៖«ថៃប្រើប្រាស់យុទ្ធសាស្ត្រព័ត៌មានមួលបង្កាច់ និងភូតកុហកពិភពលោក ដើម្បីបង្កើតលេសឈ្លានពានប្រដាប់អាវុធលើបូរណភាពទឹកដីកម្ពុជា ហើយស្រែកថាខ្លួនឯងគឺជាជនរងគ្រោះ»។ ឯកឧត្តម នេត្រ ភក្រ្តា បញ្ជាក់ជូនបងប្អូនជនរួមជាតិឱ្យបានជ្រាបថា ប្រព័ន្ធផ្សព្វផ្សាយថៃ​បានគុបគិតជាមួយរដ្ឋាភិបាលនិងកងទ័ពថៃក្នុងការបង្កើតព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយមួលបង្កាច់កម្ពុជា ដើម្បីបង្កើតបានជាលេសសម្រាប់ខ្លួនចូលឈ្លានពានប្រដាប់អាវុធ រំលោភបូរណភាពទឹកដីកម្ពុជា។ ក្រៅពីនេះ ទាំងរដ្ឋាភិបាលនិងកងទ័ព និងប្រព័ន្ធផ្សព្វផ្សាយថៃបានប្រើប្រាស់យុទ្ធសាស្ត្រកខ្វក់ (Dirty Strategy) ក្នុងការបង្កហេតុតាមផែនការនៃការឈ្លានពានរបស់ពួកគេ។  លើសពីនេះ ការឈ្លានពានប្រដាប់អាវុធរបស់កងទ័ពថៃនេះ បានរៀបចំផែនការគិតទុកជាមុន។ […]

ឯកឧត្ដម នេត្រ ភក្ត្រា មានប្រសាសន៍ថា ហ្វេសប៊ុក​​ និង តិកតុក គឺជាបណ្ដាញទំនាក់ទំនងសង្គមដ៏សំខាន់ ក្នុងការចែកចាយព័ត៌មាន ទាំងពិត និងក្លែងក្លាយ

ហ្វេសប៊ុក​​ និង តិកតុក គឺជាបណ្ដាញទំនាក់ទំនងសង្គមដ៏មានប្រជាប្រិយភាព និងសំខាន់ ក្នុងការចែកចាយព័ត៌មាន ដែលក្នុងនោះមានទាំងព័ត៌មានពិត និងក្លែងក្លាយ ជាហេតុធ្វើអោយអ្នកប្រើប្រាស់ទូទៅ ជាពិសេសយុវវ័យពិបាកបែងចែករវាងព័ត៌មានពិត និងមិនពិត ។​ នេះជាប្រសាសន៍លើកឡើងរបស់សឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to Fake News» នាព្រឹកថ្ងៃទី០១ ខែមេសា […]

ឯកឧត្ដម នេត្រ ភក្ត្រា ៖ ការយកផែនទី google map មកប្រៀប​ធៀបនិងបកស្រាយ​ពីបង្គោល​ព្រំដែន​ជាការបង្កើត​ឱ្យ​មានការ​យល់ច្រឡំក្នុង​បំណង​ទុច្ចរិត

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែនដែលជាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ គេមិនដែលដេកស្រម៉ៃ និងយកផែនទី​ google map មកប្រើនោះទេ ហើយក៏មិនមែនមើលលើ​ google map ដើម្បីវាយតម្លៃ និងកំណត់បង្គោលព្រំដែនដែលបានបោះនៅលើដីនោះដែរ។ ការយកផែនទី google map មកប្រៀបធៀប និងបកស្រាយពីបង្គោលព្រំដែន​ជាការបង្កើតឱ្យមាន​ការយល់​ច្រឡំក្នុងបំណងទុច្ចរិត។ ឯកឧត្ដម នេត្រ ភក្ត្រា […]