ឧបនាយករដ្ឋមន្ដ្រី ស សុខា បញ្ជាឲ្យចាប់ពិន័យរថយន្ដគ្រប់ប្រភេទដែលបំពាក់ភ្លើងខុសបច្ចេកទេស ពិសេសភ្លើងស៊ីរ៉ែន ឬភ្លើងហ្វា

ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់បទបញ្ជាឲ្យផាកពិន័យ និងពិនិត្យរថយន្ដគ្រប់ប្រភេទដែលបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស ពិសេសការបំពាក់ភ្លើងស៊ីរ៉ែន ឬភ្លើងហ្វា ដែលធ្វើឲ្យចាំងភ្នែកដល់អ្នកដទៃ និងមានហានិភ័យនៅពេលបើកបរ។ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ និងលើកទិសដៅបន្ដ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា បានដាក់បទបញ្ជាដោយត្រង់ទៅកាន់ស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ […]

កម្ពុជា កំពុងសិក្សាបង្កេីតប្រព័ន្ធផ្ទុកទិន្នន័យកត់ត្រាអ្នកស្រវឹងបេីកបរ ដាក់ក្នុងបញ្ជីខ្មៅ Black List

តាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ និងជាប្រធានគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអោយដឹងថា ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១ ៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍។ ពីចំណែកនៃមូលហេតុបណ្ដាលឱ្យកើតមានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិន​ត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ​ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត។ បើតាមមាត្រា​៨៥​ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​បេីអ្នកបេីកបរស្ថិតក្នុងស្ថានភាពស្រវឹង​ដោយមានអត្រាជាតិ​អាល់​កុលចាប់ពី​ ០,៤០​មីលីក្រាមក្នុងមួយលីត្រខ្យល់​ឬចាប់ពី​ ០,៨០​ក្រាម​ ក្នុងមួយលីត្រឈាម​ […]

ឯកឧត្តម ស សុខា ចុះពិនិត្យស្ថានភាពអ្នកជាប់ឃុំ និងលោក ខៀវ សំផន នៅពន្ធនាគារខេត្តកណ្ដាល

ឯកឧត្តម បនាយករដ្ឋមន្រ្តី ស សុខា ឧ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យមណ្ឌលអប់រំកែប្រែ (ពន្ធនាគារខេត្តកណ្ដាល) ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាលនៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ នេះ។ ការចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម រដ្ឋលេខាធិការទទួលបន្ទុកការងារពន្ធនាគារ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកណ្ដាលជាច្រើនរូបផងដែរ។ […]

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់ថា មានពលរដ្ឋកម្ពុជាជាង ១០ម៉ឺននាក់ រងគ្រោះពីការឆបោកតាមអនឡាញ និងបង្ខំធ្វើការដោយខុសច្បាប់

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ច្រានចោលចំពោះការចោទប្រកាន់ថា មានពលរដ្ឋកម្ពុជារហូតដល់ជាង ១០ម៉ឺននាក់ ត្រូវបានជាប់ក្នុងការបង្ខិតបង្ខំធ្វើការដោយខុសច្បាប់ និងរងគ្រោះដោយអំពើឆបោកតាមប្រព័ន្ធអនឡាញ ដូចការចោទប្រកាន់តាមបណ្ដាសារព័ត៌មានមួយចំនួននោះទេ។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីប្រារព្ធខួបលើកទី១៧​ នៃទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស» នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម […]

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរទប់ស្កាត់បាតុភាពអវិជ្ជមានក្នុងសង្គម

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានមានប្រសាសន៍ណែនាំទៅកាន់អាជ្ញាធរមានសមត្ថកិច្ចគ្រប់មូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស រួមទាំងបាតុភាពអវិជ្ជមាននានាក្នុងសង្គម ដើម្បីធានារក្សាបរិយាកាសសន្តិសុខជាទូទៅផង និងសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០២៤ខាងមុខនេះផងដែរ។ ប្រសាសន៍ណែនាំរបស់ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែធ្នូ […]

ឯកឧត្តម ស សុខា៖ ផែនការកាត់បន្ថយអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន ៥០% ហាក់មានការលំបាក

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសផ្សព្វផ្សាយផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០។ ផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ដែលកម្ពុជា គ្រោងកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ៥០% នៅឆ្នាំ២០៣០។ ផែនការ ១០ឆ្នាំនេះ ឯកឧត្តម ស […]

ឯកឧត្ដម ស សុខា ព្រមាននគរបាលកុំពាក់ព័ន្ធគ្រឿងញៀន បើរកឃើញអាចបណ្ដេញចេញពីក្របខណ្ឌ

ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មេបញ្ជាការវរព្រំដែន អធិការ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល នាពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា ជាកងកម្លាំងនគរបាលជាតិ ខុសពីប្រជាពលរដ្ឋធម្មតា ដែលត្រូវគោរពវិន័យ អនុវត្តបទបញ្ជា និងបំពេញតួនាទីភារកិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ជាពិសេស ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម

5
Promotion