ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងថា ក្រោយប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេស មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រមុខរាជរដ្ឋាភិបាល ចាប់តាំងពីការដឹកនាំរបស់សម្តេចតេជោ រហូតបន្តដល់សម្តេចធិបតី វិស័យដីធ្លីត្រូវបានយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់ និងត្រូវបានពន្លឿននីតិវិធីផ្សេងៗ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានលឿន។ ថ្លែងទៅកាន់ប្រជាពលរដ្ឋ ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅសាលាស្រុកដងទង់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានលើកឡើងទៀតថា អស់កាលជាច្រើនជំនាន់មកហើយ […]