ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានបន្តរៀបចំផ្គត់ផ្គង់អាហារហូបចុក ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកជាង ៣ម៉ឺននាក់ ដែលគេចចេញពីតំបន់សមរភូមិក្តៅដោយកងទាហានឈ្លានពានថៃ។ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តឧត្តរមានជ័យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ […]
