ដំណាំស្វាយចន្ទី ក្រៅ​ពីដាំយក​គ្រាប់ ផ្លែរបស់វា​ក៏អាចកែច្នៃធ្វើ​ជា​ស្ករ​បាន​ដែរ

តាមរយៈបណ្តាញសង្គម នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ពីរបៀបធ្វើស្ករកែច្នៃចេញពីផ្លែស្វាយចន្ទី ខណៈដែលរាល់ថ្ងៃនេះ ក្រៅពីគ្រាប់ស្វាយចន្ទី ផ្លែរបស់វាមិនទាន់ត្រូវបានគេយកមកប្រើឱ្យមានប្រយោជន៍នៅឡើយ ហើយមានបរិមាណធំណាស់ ដែលជាសក្តានុពលមួយដែលយើងមិនគួរមើលរំលងឡើយ។ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ស្ករកែច្នៃចេញពីផ្លែស្វាយចន្ទី ដោយលោកបណ្ឌិត ចាយ […]

ក្រសួង សម្រេចបូមយកទឹកពីទន្លេបាទី​ ទៅអន្តរាគមន៍​សង្គ្រោះស្រូវកសិ​ករ​នៅស្រុកបាទី ខេត្តតាកែវ​ ដែលជួបបញ្ហាខ្វះខាតទឹក

តាមរយៈបណ្តាញសង្គម នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ករណីខ្វះខាតទឹកបង្កបង្កើនផលនៅឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបណ្តាលមកពីការធ្វើស្រែប្រាំងលើសពីសមត្ថភាពផ្គត់ផ្គង់ទឹកនិងការជួសជុលប្រឡាយ ត្រូវបានដឹកនាំដោះស្រាយបញ្ចប់ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធនធានទឹក។ ឯកឧត្តម ឃឹម ហ្វីណង់ […]